ទំព័រដើម ព័ត៌មានអន្តរជាតិ មកដឹងពីប្រទេសសហរដ្ឋអាមេរិកតើអ្វីខ្លះដែលអ្នកចង់ដឹង?

មកដឹងពីប្រទេសសហរដ្ឋអាមេរិកតើអ្វីខ្លះដែលអ្នកចង់ដឹង?

ចំនួនប្រជាជនរបស់ប្រទេសសហរដ្ឋអាមេរិកសរុប៣២៨លាននាក់

0 មត្តិ

ប្រទេសអាមេរិក÷ជាមួយនឹង​ផ្ទៃដី ៩.៨៣៣.៥២០ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ប្រមាណ៣២៨លាន​នាក់ ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិកក្លាយ​ជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​៣ឬទី​៤និង​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៣នៅ​លើ​ពិភពលោក ​។

និមិត្តសញ្ញារបស់អាមេរិក

សហរដ្ឋអាមេរិកគឺជា​ប្រជាជាតិ​មាន​ប្រជាជន​ចម្រុះ​ជាតិសាសន៍និង​ពហុ​វប្បធម៌ច្រើន​ជាងគេ​លើ​ពិភពលោក ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ដ៏​ច្រើន​លើសលប់​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិកជាច្រើន​សតវត្ស​មក​នេះ ​។ សេដ្ឋកិច្ច​សហរដ្ឋអាមេរិកគឺ​ឈរ​នៅ​លំដាប់​ទី​១លើ​ពិពិភពលោក បើ​គិត​តាម​ឆ្នាំ២០០៨ ផលទុនជាតិសរុប (GDP)របស់​សហរដ្ឋអាមេរិក មាន​ប្រមាណ​ជា ១៤,៣កោដិលានដុល្លារ”ដែល​ប្រមាណ​ជា ២៣% នៃ GDP និង​ជិត ២១% នៃ​អំណាច​ទិញ (PPP) ពិភពលោក”។

ប្រទេស​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​ដំបូង​បង្អស់​ចំនួន ១៣ នៃ​អាណានិគម​អង់គ្លេស ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក នា​ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែល​ជា​ថ្ងៃ​ប្រកាស​ឯករាជ​ភាព ដើម្បី​ធ្វើការ​ទាមទារ​ឯករាជ្យ​របស់​ពួកគេ ពី​ពួក​អាណានិគម​អង់គ្លេស និង​បង្កើត​សាមគ្គីភាព​រួមគ្នា​ជា​ធ្លុង​មួយ ​។ បណ្ដា​រដ្ឋ​ដែល​បាន​ធ្វើការ​បះបោរ បាន​ទទួល​ជ័យជម្នះ​លើ​ពួក​អង់គ្លេស នៅ​ក្នុង​សង្គ្រាម​បដិវត្ត​អាមេរិក ដែល​ជា​ជ័យជម្នះ​លើក​ទី​១ នៃ​សង្គ្រាម​របស់​ជន​ក្រោម​អាណានិគម​ដើម្បី​ឯករាជ្យ​។ តាមរយៈ​សន្និបាត​ក្រុង​ហ្វីឡាដែលហ្វៀ កាលពី​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ១៧៨៧ បាន​សម្រេច​អនុម័ត​បង្កើត​ឡើង​នូវ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​នេះ ដែល​ការ​ផ្ដល់​សច្ចាប័ន​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដែល​ផ្នែក​នៃ​បណ្ដា​រដ្ឋ​មួយ​ទាំងនោះ ស្ថិតនៅ​ក្រោម​សាធារណរដ្ឋ​តែមួយ ដោយ​មាន​ការ​គ្រប់គ្រង​ដ៏​ខ្លាំង​ពី​រដ្ឋាភិបាល​កណ្ដាល​ ។ The Bills of Right ត្រូវ​បាន​បង្កើត​ឡើង​ដោយ ១០មាត្រា ធានា​ដល់​សិទ្ធិ​សេរីភាព​ស៊ីវិល​មូលដ្ឋាន​ជាច្រើន ដែល​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​នៅ​ឆ្នាំ១៧៩១ ​។

ទង់ជាតិសហរដ្ឋអាមេរក និងប្រធានាធិបតីជូបៃឌិន

នៅ​សតវត្ស​ទី​១៩ សហរដ្ឋអាមេរិក​បាន​ទទួល​ទឹកដី​ប្រទេស​បារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និង​រុស្ស៊ី ហើយ​ថែមទាំង​បាន​ធ្វើ​ការ​បង្រួបបង្រួម​ជាមួយ​សាធារណរដ្ឋ​តិចសាស និង​សាធារណរដ្ឋ​ហាវៃ​ទៀត​ផង ​។ ជម្លោះ​រវាង​បណ្ដា​រដ្ឋ​កសិកម្ម​នៅ​ភាគ​ខាងត្បូង និង​បណ្ដា​រដ្ឋ​ឧស្សាហកម្ម​នៅ​ភាគ​ខាងជើង លើ​បញ្ហា​សិទ្ធិ និង​ច្បាប់​ស្ដីពី​ទាសភាព បាន​បង្ក​ឱ្យ​មាន​សង្គ្រាមស៊ីវិល ឬ សង្គ្រាម​បំបែក​ស្រុក​នៅ​អាមេរិក ក្នុង​ទសវត្ស​ឆ្នាំ ១៨៦០ ​។ ទីបំផុត​ទៅ ពួក​ខាងជើង​បាន​ទទួល​ជ័យជម្នះ បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​រក្សា​បាន​នូវ​ឯកភាព និង​លុបបំបាត់​ចោល​ច្បាប់​ទាសភាព​នៅ​សហរដ្ឋអាមេរិក​ទាំងមូល ​។ សង្គ្រាម​អេស្ប៉ាញ-អាមេរិក និង​សង្គ្រាមលោក​លើក​ទី​១ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​សហរដ្ឋអាមេរិក ជា​មហាអំណាច​យោធា​មួយ​លើ​ពិភពលោក​។សង្គ្រាមលោក​លើក​ទី​២នៅ​ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិក​ជា​ប្រទេស​ទី​១ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការ​ណាតូ​។

ក្រោយ​សង្គ្រាមត្រជាក់និង​ការ​ដួល​រលំ​នៃ​សហភាពសូវៀតបាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ក្លាយ​ជា​កំពូល​មហាអំណាច​តែតែមួយគត់់នៅ​វិស័យ​យោធា សហរដ្ឋអាមេរិក​បាន​ចំណាយ​ជាង៥០%នៃ​វិស័យ​យោធា​ទាំងអស់​លើ​ពិភពលោកនិង​ភាព​នាំមុខ​គេ​ទាំង​សេដ្ឋកិច្ចនយោបាយនិង​វប្បធម៌​៕

អត្ថបទពាក់ព័ន្ធ