ទំព័រដើម ព័ត៌មានសំខាន់ៗ វរសេនីយ៍ឯក កែវ ណារិននិងភរិយាជួបគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ

វរសេនីយ៍ឯក កែវ ណារិននិងភរិយាជួបគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ

Breaking news

0 មត្តិ

បន្ទាយមានជ័យ÷លោកវរសេនីយ៍ឯក កែវ ណារិន ត្រូវបានគេរាយការណ៍មកថាបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនៅក្នុងទឹកដីខេត្តកំពង់ស្ពឺខណៈលោកនិងភរិយាក្រោយឈ្មោះវង្សសុជាតិ ប៉ងទៅឆ្លងឆ្នាំនៅទឹកដីសមុទ្រឯក្រុងកំពង់សោម។

រូបថតពេលមិនទាន់ស្លាប់


ប្រភពបានឲ្យដឹងមកថាលោកវរសេនីយ៍ឯក កែវណារិនរួមនិងភរិយាឈ្មោះវង្ស សុជាតិ កូនស្រី ប្រពន្ធដើមផងក៏បានធ្វើដំណើរទៅជាមួយគ្នាដែរ តែនាងកូនស្រីប្រពន្ធដើមនោះសុំចុះនៅត្រឹមក្រុងភ្នំពេញ។

ចំណែកលោកវរសេនីយ៍ឯក កែវ ណារិន ភរិយាក្រោយនិងកូនស្រីម្នាក់ទៀតបន្តដំណើរទៅឆ្លងឆ្នាំសកល នៅទឹកដីសមុទ្រក្រុងកំពង់សោម ពេលធ្វើដំណើរមិនទាន់ដល់គោលដៅផងស្រាប់តែបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចត្រែងត្រយឹងខេត្តកំពង់ស្ពឺ គឺរថយន្តលុចហ្សឺស៥៧០សេរីថ្មី របស់លោកបានបុកនិងរថយន្តសណ្តោងរ៉ឺម៉កបណ្តាលឲ្យលោកស្លាប់នៅនឹងកន្លែងចំណែកភរិយារួមនិងកូនស្រីតូចបានរងរបួសធ្ងន់កំពុងដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ទិដ្ឋភាពក្រោយបុកគ្នា

លោក កែវ ណារិន ត្រូវបានគេស្គាល់ថា លោកមានលំនៅក្នុងភូមិ ទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោកជា មេបញ្ជាការរងទទួលទិសភូមិភាគទី៥ប្រចាំព្រំដែនកម្ពុជាថៃ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនារសៀលថ្ងៃទី៣១ខែធ្នូ២០២១នេះជាដំណឹងបឋមព័ត៌មានលម្អិតនឹងផ្សាយជូនពេលក្រោយទៀត ៕ដោយ ភ្នំស្វាយ

អត្ថបទពាក់ព័ន្ធ