ទំព័រដើម ព័ត៌មានអន្តរជាតិ យ៉ាងហោចណាស់សពខ្មោច៣៧នាក់ត្រូវបានអាជ្ញាធររៀបចំបូជាភ្លើងក្នុងទីកន្លែងតែមួយ

យ៉ាងហោចណាស់សពខ្មោច៣៧នាក់ត្រូវបានអាជ្ញាធររៀបចំបូជាភ្លើងក្នុងទីកន្លែងតែមួយ

ព័ត៌មានប្រទេសថៃ

0 មត្តិ

យោងតាមការចេញផ្សាយសារព័ត៌មានមួយ របស់ប្រទេសថៃបានឲ្យដឹងថាសាច់ញាតិនិងមន្ត្រីរាជការអាជ្ញាធរបានរៀបចំពិធីឈាបនកិច្ច១យ៉ាងធំ ដែលប្រទេសថៃពុំធ្លាប់បានធ្វើនាពេលកន្លងមកគឺជាពិធីបុណ្យបូជាសពក្មេងៗសិស្សសាលាមតេយ្យចំនួន ៣៧នាក់បានបូជាក្នុងពេលតែមួយ។ ពិធីបូជាសពសិស្សានុសិស្សដែលស្លាប់ថ្ងៃមុន

សពក្មេងៗទាំង៣៧នាក់នោះបានស្លាប់ដោយការបាញ់ប្រហារ ពីបុរសម្នាក់អតិតជាមន្ត្រីរាជការតម្រួតបទបញ្ជា របស់ប្រទេសថៃដែលត្រូវបានអង្គភាព ដេញចេញបន្ទាប់ពីដឹងថាជនខ្មាន់កាំភ្លើងធ្លាប់ ជាប់ចោទពីបទជួញដូរគ្រឿងញៀន ។

ការរៀបចំកិច្ចបូជាសព ក្មេងៗសិស្សានុសិស្សនេះធើ្វឡើងតាមបែបបទប្រពៃណីយ៍បូរាណនិងមានការនិមន្តព្រះសង្ឃសូត្របង្សុកូលឧទ្ទិសមហាកុសល ផលបុណ្យដល់ដួងវិញ្ញាណសពដោយមានរៀបចំ ធូបទៀនផ្កានិងទឹកអប់អធិដ្ឋានឲ្យវិញ្ញាណក្ខន្ធសពបានសោយសុខកុំបីមានកម្មអកុសលដូចជាតិនេះទៀត ។

ទិដ្ឋភាពរួមយើងមើលឃើញ សាច់ញាតិទាំងឡាយរបស់ សព និងមន្ត្រីរាជការផង បានសោកស្តាយចំពោះការបាត់បង់ជីវិត របស់ក្មេងៗទាំងនោះ ម្នាក់ៗទប់ទឹកភ្នែកលែងបាន សម្លេងត្រហោយំ គួរឲ្យតក់ស្លុតរន្ធត់ជាពន់ពេក ។

នៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២នេះសពត្រូវបានរៀបចំបូជាតាមលំដាប់លំដោយប្រកបដោយការប្រុងប្រយ័ត្នជាទីបំផុតហើយបានរើសយកឆ្អឹងចេញដាក់តាំងនៅវត្តនៅមិនឆ្ងាយទីនោះទេ៕

 

អត្ថបទពាក់ព័ន្ធ