ទំព័រដើម ទេសចរណ៍ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអាហ្សង់ទីនឈ្នះការប្រកួតវើលខាប់ហើយ ខណៈក្រុមបារាំងចាញ់

ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអាហ្សង់ទីនឈ្នះការប្រកួតវើលខាប់ហើយ ខណៈក្រុមបារាំងចាញ់

ព័ត៌មាន កីឡា

0 មត្តិ

ប្រទេស​អាហ្សង់ទីន​ក្លាយ​ជា​ជើង​ឯក​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ជា​ថ្មី​ ចាប់​តាំង​ពី​ឈ្នះ​ការ​ប្រកួត​លើក​ចុងក្រោយ​បង្អស់​កាល​ពី​ឆ្នាំ ១៩៨៦ មក។

ប្រទេស​អាហ្សង់ទីន​បាន​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup នៅ​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​ធ្នូ ក្រោយ​ពី​យក​ឈ្នះ​ក្រុម​បារាំង​នៅ​ក្នុង​វគ្គ​កាត់សេចក្ដី​ប៉េណាំងទី​ ដែល​អាហ្សង់ទីន​ទាត់​ចូល ៤ គ្រាប់​​ទល់​នឹង​ ២ គ្រាប់។ ការ​ប្រកួត​វគ្គ​កាត់​សេចក្ដី​ប៉េណាំងទី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ទាត់​ចូល ៣ គ្រាប់​ស្មើ​គ្នា​នៅ​ក្នុង​ការ​ប្រកួត​​ទាំង​មូលនិង​នៅ​ក្នុង​ការ​ប្រកួត​ថែម​ម៉ោង​ចំនួន១៥នាទី​ពីរ​ដង។

ក្រៅពី​ទទួល​បាន​ពានរង្វាន់ជើងឯកបាល់ទាត់​ពិភពលោក World Cup ក្រុម​អាហ្សង់ទីន​ក៏​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន៤២លាន​ដុល្លារផង​ដែរ។ ចំណែក​ឯ​ក្រុម​បារាំង​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៣០ លាន​ដុល្លារ៕

អត្ថបទពាក់ព័ន្ធ