ទំព័រដើម ព័ត៌មានអន្តរជាតិ បុរសម្នាក់កើតរោគចិត្តបាញ់សម្លាប់សិស្សសាលាមត្តេយ្យស្លាប់អស់៣៧នាក់បង្កការភ្ញាក់ផ្អើល

បុរសម្នាក់កើតរោគចិត្តបាញ់សម្លាប់សិស្សសាលាមត្តេយ្យស្លាប់អស់៣៧នាក់បង្កការភ្ញាក់ផ្អើល

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

ប្រទេសថៃ÷យ៉ាងហោចណាស់ក្មេងៗត្រូវស្លាប់ដោយគ្មានកំហុសសរុប៣៧នាក់ក្នុងសាលាម តេយ្យសិក្សាមួយរបស់ប្រទេសថៃខ្មាន់កាំភ្លើង បានចូលទៅក្នុងសាលាកំឡុងម៉ោង១២ថ្ងៃត្រង់ខណ: សិស្សានុសិស្ស កំពុងសំរាកដេកលង់លក់ក្នុងបន្ទប់ ម៉ែគ្រូដែលមើលថែទាំសិស្សៗ។

ក្មេងៗដែលបានស្លាប់ដោយការបាញ់ប្រហារពីសំណាក់បុរសខ្មាន់កាំភ្លើងញៀនថ្នាំវិកលចរិកនោះមានអាយុចាប់ពី២ខួបដល់ខួបតែប៉ុនណោះ។

ប្រភពព័ត៌មានបានឲ្យដឹងថាភ្លាមនោះស្រាប់តែគេ សម្លេងកាំភ្លើងផ្ទុះឡើងដូចជាស្នូរគេដុតកាំជ្រួច មិនយូរប៉ុន្មានស្រាប់តែឮសំឡេងស្រែក កងរំពងពេញ បន្ទប់សាលារៀននោះបង្កឲ្យក្មេងប្រុសស្រី ស្លាប់គរជើងគ្នាក្នុងថ្លុកឈាមសរុប៣៦នាក់រួមនឹងម៉ែគ្រូម្នាក់សរុប៣៧នាក់។

អាណាព្យាបាលជាច្រើនបានយំសោកអាឡោះអាល័យស្តាយអាយុជីវិតកូនៗរបស់ពួកគេដែលបានស្លាប់ដោយសារការបាញ់រះរបស់បុរសញៀនថ្នាំ។ នេះជាព្រឹត្តិការណ៍ដ៏សោកសៅមួយទុកជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់បានកើតមាននៅបណ្តាប្រទេសអាស៊ីយើងនេះ។

ប្រភពព័ត៌មានដដែលបានបន្តថាខ្មាន់កាំភ្លើងបាញ់សម្លាប់ក្មេងៗសិស្សសាលានោះគឺជាអតីតទាហានម្នាក់ខឹងចិត្តត្រូវគេដកចេញពីរការងាររឿងពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន។

ហេតុការណ៏ដ៏រន្ធត់នេះកើតឡើងកំឡុងម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦ខែតុលាឆ្នាំ២០២២កាលពីម្សិលមិញ ត្រឹមរយ:ពេល១៥នាទីប៉ុនណោះធ្វើឲ្យសិស្សសាលាស្លាប់ដល់ទៅ៣៧នាក់រួមទាំងគ្រូម្នាក់ដែរ។

ក្រោយពីបានបាញ់សម្លាប់សិស្សសាលាមតេយ្យហើយ ខ្មាន់កាំភ្លើងបានរត់ចូលទៅក្នុងផ្ទះរបស់ខ្លួន ហើយបានចាប់បាញ់សម្លាប់ប្រពន្ធនិងកូនរួមទាំង ជីវិតខ្លួនឯងទៀតផងដែរ ។

អាជ្ញាធររបស់ ប្រទេសថៃ បានសម្តែងការសោកស្តាយចំពោះសោកនាដកម្មដ៏ខ្លោចផ្សាបំផុតនេះ ពួកគេបានចាត់ទុកថា វាជាលើកទីមួយហើយ ដែលជនជាតិ ថៃ មានចរិតកោងកាចសាហាវយង់ឃ្នង បែបនេះ ។ អាជ្ញាធរជាពិសេស ក្រសួងអប់រំ របស់ប្រទេសថៃ បានប្រារព្ធ ធ្វើបុណ្យសព និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សពពោពេញដោយក្តីសង្វេគតក់ស្លុត រន្ធត់អនេកកប្បការជាទីបំផុត ៕

 

អត្ថបទពាក់ព័ន្ធ