ទំព័រដើម ព័ត៌មានជាតិ រថយន្តដឹកសំរាមបង្កគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមនុស្សស្លាប់នៅព្រៃនប់

រថយន្តដឹកសំរាមបង្កគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមនុស្សស្លាប់នៅព្រៃនប់

គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមនុស្សស្លាប់ខេត្តព្រះសីហនុ

0 មត្តិ

ព្រះសីហនុ ÷ នៅថ្ងៃទី០១ខែមករាឆ្នាំ២០២២ វេលាម៉ោង ០៦:៤០នាទី ស្ថិតនៅចំណុចលើស្ពានទឹកសាបចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់ខេត្តព្រះសី​ហនុ។

មុខស្ពានទឹកសាប ស្រុកព្រៃនប់

មានករណីគ្រោះថ្នាក់ចរាចរណ៍១បង្កឡើងដោយរថយន្ត ០១ គ្រឿងម៉ាក DAEWOO “រថយន្ដដឹកសំរាម”ពណ៌ខៀវ គ្មានពាក់ផ្លាកលេខ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ ឈាត ឈឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ដដឹកសំរាម មានទីលំនៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាម ។
លុះមកដល់ចំណុចខាងលើរថយន្ដបានរេចង្កូត មកខាងឆ្វេងដៃ ខណៈពេលនោះមានរថយន្ដ ០១ គ្រឿងម៉ាក HYUNDAI ពណ៌សលាយខៀវ ពាក់ផ្លាកលេខព្រះសីហនុ ៣A-៥៩៧៨ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខតែម្ដង ។

ទិដ្ឋភាពក្រោយគ្រោះថ្នាក់ចរាចរណ៍នៅព្រៃនប់


ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយមានមនុស្ស ស្លាប់ ០១នាក់ និងរងរបួស ០១នាក់ ÷
០១.ឈ្មោះ ឈាត ឈឿន ភេទប្រុស អ្នកបើកបររថយន្ដម៉ាក DEVO ស្លាប់នៅនិងកន្លែងកើតហេតុ
០២.អ្នកបើកបររថយន្ដម៉ាក HYUNDAI រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ បច្ចុប្បន្នសាកសពកំពុងតែស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯវត្ថុតាងបានយកមករក្សាទុកបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

អត្ថបទពាក់ព័ន្ធ