ទំព័រដើម ព័ត៌មានអន្តរជាតិ ជនមិនស្គាល់អត្តសញ្ញាណចូលលួចគាស់ផ្ទះស្ថាបនិកឌឹខេមបូឌាដេលីយកបានសម្ភារៈមួយចំនួន

ជនមិនស្គាល់អត្តសញ្ញាណចូលលួចគាស់ផ្ទះស្ថាបនិកឌឹខេមបូឌាដេលីយកបានសម្ភារៈមួយចំនួន

ព័ត៌មានអន្តរជាតិ សន្តិសុខ

0 មត្តិ

សហរដ្ឋអាមេរិកផ្ទះរបស់អ្នកគ្រប់គ្រងសារព័ត៌មាន the Cambodia Daily ត្រូវជនមិនទាន់ស្គាល់មុខ ចូលលួចសម្ភារៈផ្សព្វផ្សាយអស់មួយចំនួនកាលពី រសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ។ សកម្មភាពក្រុមប៉ុលិសអាមេរិកកាំងពិនិត្យផ្ទះ

ថ្លែងប្រាប់ដោយលោក តាំង សារ៉ាដា ដែលជាអ្នកគ្រប់គ្រង បណ្ដាញសារព័ត៌មាន Cambodia Daily នៅតំបន់រដ្ឋធានីវ៉ាសុីងតោន ឌីសុី សហរដ្ឋអាមេរិក ត្រូវជនមិនទាន់ស្គាល់អត្តសញ្ញាណចូលលួចគាស់យកបានសម្ភារៈការងារអស់ជាច្រើនមានដូចជា Computer Laptop មួយគ្រឿង, ម៉ាសុីនថតរូបមួយគ្រឿង និងMicrophone មួយគ្រឿង សរុបក្នុងតម្លៃជិតមួយមុឺន ដុល្លារអាមេរិក។

ក្រុមប៉ូលីសនៅតំបន់រដ្ឋធានីវ៉ាសុីងតោនឌីសុី កំពុងតែសើបអង្កេតនិងតាមប្រម៉ាញ់រកមុខចាប់ខ្លួនជនល្មើសដែលជាក្រុមចោរកម្មដើម្បីឲ្យប្រាក ដថា ករណីចូលលួចនោះអ្នកណាឲ្យប្រាកដ ហើយធ្វើដើម្បីអ្វី?  ។

ក្រុមប៉ូលីស មិនទាន់វាយតម្លៃក្នុងករណីថាជារឿងលួចប្លន់ឬពាក់ព័ន្ធរឿងការគំរាមកំហែងផ្នែកនយោបាយយ៉ាងណានោះទេ ពីព្រោះសមត្ថកិច្ចកំពុងកសាងសំណុំរឿងនិងធ្វើការសេីបអង្កេតនៅឡើយ ខណៈលោក តាំង សារ៉ាដា សុំមិននិយាយដោយទុកភារកិច្ចឲ្យក្រុមប៉ូលីសជំនាញធ្វើការជាមុនសិន ។

លោក តាំងសារ៉ាដា ត្រូវបានគេស្គាល់ឈ្មោះ លោកគ្រាដែលធ្វើការងារជាមួយ វិទ្យុអាស៊ីសេរី នៅប្រទេសកម្ពុជា លោក ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងកម្មវិធី លើបណ្ដាញផ្សព្វផ្សាយ ពេលដែលវិទ្យុមិនទាន់ត្រូវបានរឹតត្បិតសេរីភាពព័ត៌មាននៅកម្ពុជានៅឡើយ ៕

អត្ថបទពាក់ព័ន្ធ