ទំព័រដើម ព័ត៌មានសំខាន់ៗ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈមង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១អញ្ជើញមកពិនិត្យនិងពង្រឹងការងារជំនាញនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈមង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១អញ្ជើញមកពិនិត្យនិងពង្រឹងការងារជំនាញនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ

0 មត្តិ

បន្ទាយមានជ័យ ៖នារសៀលថ្ងៃអង្គារ៍ ទី០៣ ខែមករា ឆ្នាំ២០២៣កន្លងទៅបន្ទាប់ពីមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើននាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ក្រុមការងារចុះមកពិនិត្យស្ថានភាពទូទៅជាក់ស្តែងនិងពង្រឹងការងារជំនាញនៅនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីកែសម្រួលសេវាកម្មជូនភ្ញៀវជាតិនិងអន្តរជាតិ ក្នុងការចេញ – ចូល ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិមួយនេះឲ្យស្របតាមស្តង់ដាររបស់ក្រសួងដែលបានដាក់ជូន ។

ច្រកទ្វារព្រំដែនកម្ពុជា-ថៃ មិនត្រឹមតែជួយសំរួលដល់ភ្ញៀវជាតិនិងអន្តរជាតិតែប៉ុណ្ណោះទេក្នុងនោះក៏មានសារៈសំខាន់ការពារ ក្រុមឧក្រិដ្ឋកម្មផ្សេងៗ ដែលឆ្លងកាត់ព្រំដែននេះហើយនគរបាលយើងក៏មានផែនការណ៍បង្ការនិងទប់ស្កាត់នូវរាល់សកម្ម ភាពរបស់ក្រុមឧក្រិដ្ឋកម្មផងដែរ។

ដូច្នេះហើយទើបនាយកដ្ឋានច្រកទ្វារបានយកចិត្តទុកដាក់ ពង្រីកវិសាលភាពជំនាញដល់មន្ត្រីច្រកទ្វារនីមួយៗ ឲ្យបំពេញការងាររបស់ខ្លួនទៅតាមជំនាញដែលក្រ សួងបានបំពាក់ជូន ៕

អត្ថបទពាក់ព័ន្ធ