ទំព័រដើម ទេសចរណ៍ អតិតជើងខ្លាំងកែវរំចង់បាត់បង់ឱកាសប្រគួតស៊ីហ្គេម២០២៣ខាងមុខ

អតិតជើងខ្លាំងកែវរំចង់បាត់បង់ឱកាសប្រគួតស៊ីហ្គេម២០២៣ខាងមុខ

ព័ត៌មានកីឡា

0 មត្តិ

ភ្នំពេញ÷ អតិតជើងខ្លាំងកីឡាករ កម្ពុជាកែវរំចង់ បាត់បង់ឱកាសឡើងស្វៀនសម្រាប់ព្រឹត្តិការណ៍ ប្រកួតស៊ីហ្គេមខណៈប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងនេះ ។

កែវរំចង់ ដែលមានដើមកំណើតចេញពីទឹកដី នៃខេត្ត ជង្រុកស្រូវ របស់ប្រទេសកម្ពុជាដែលមានឪពុកឈ្មោះ កែវ សំអាតជាគ្រូបង្វឹកផងនោះរូបគេធ្លាប់មានបទពិសោធន៍យ៉ាងបរិបូរនៅលើ សង្វៀនគុនខ្មែរ ហើយក៏ជាកីឡាករ ឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរកាលពីពីកន្លងទៅ ។ ភាពខ្លាំងរបស់ កីឡាករ ខេត្តបាត់ដំបងរូបនេះមានចិត្តមុតស្រួច ស្រេកឃ្លានចង់បានជ័យជំនះលើដៃគូប្រកួត មិនថា សង្វៀនក្នុងស្រុកឬក្រៅស្រុកទេគឺរំចង់ តែងតែប្រើគ្រប់មធ្យោបាយដើម្បីយកឈ្នះលើគូប្រកួត ។

គេនៅចាំបានថា នាកំឡុងដើមឆ្នាំ២០១៩ កីឡាករ កែវរំចង់បានធ្វើឲ្យកីឡាករឆ្នើមជាច្រើន ប្រចាំប្រទេសថៃ និង ភូមាផង តែងបាក់ស្បាតគ្រាដែលឡើងលើសង្វៀម្តងៗជាមួយរូបគេ ។

ជាមួយគ្នានេះ កែវ រំចង់បានតាំងចិត្តឈប់ធើ្វការប្រកួតជាមួយ កីឡាករ កម្ពុជាដូចគ្នា កាលណោះតម្លៃខ្លួន របស់កែវរំចង់ បានហក់ឡើងក្នុងមួយប្រកួតៗជិត១០០០$ ។

ក្រោយពីជើងខ្លាំងឈប់ប្រកួតប្រជែងជាមួយ កីឡាករជាតិដូចជាគ្នាកែវរំចង់បានបាត់បង់ចំណូល មួយរយៈស្របពេលប្រទេសកម្ពុជាមានវិបត្តិ ជំងឺ ខូវិដ-19 កាលនោះគេបានឃើញជើងខ្លាំងរូបនេះ ចេញលក់ប្រហុក តាមអនឡាញ ។

ជាការពិតណាស់កីឡាករ កែវរំចង់បានកើនគីឡូ ដល់៩០គីឡូក្រាមខណៈកម្ពុជាបានតម្រូវឲ្យកីឡាកររូបនេះត្រៀមលក្ខណៈសម្រកឲ្យនៅត្រឹម៨០ គីឡូក្រាមដើម្បីទទួលកីឡាករមកពីបណ្តាប្រទេសជាមិត្តក្នុងសហគមន៍អាស៊ាន ។

ក្រោយពី កែវ រំចង់ បានធ្វើគីឡូ ដើម្បីត្រៀមប្រកួតជាមួយកីឡាករប្រទេសជាមិត្ត ក្នុងវិញ្ញាសា ឃិបុកសុីង ស្រាប់តែ សហព័ន្ធកីឡា កម្ពុជាបានតបវិញថា ប្រទេសជាមិត្ត នៃសមាជិកកីឡាអាស៊ីហ្គេម គ្មាន ប្រភេទចំនួន៤ ពោលគឺ ទម្ងន់៨០គីឡូក្រាម ទម្ងន់៤៤ គីឡូក្រាម។ល។ ដូចនេះ កែវ រំចង់ បានបាត់បង់ ឱកាសឡើងសង្វៀន ប្រកួត ជាហេតុធ្វើឲ្យ កែវរំចង់ខឹងនឹងប្រធានសហព័ន្ធកីឡាកម្ពុជា ថា បានលុបឈ្មោះរូបគេចេញពីសហព័ន្ធកីឡា ឃីកបុកសីងរបស់កម្ពុជា ។

លោក គឹង ឃន ប្រធានសហព័ន្ធ ឃិគបុកសុីង កម្ពុជាបានថ្លែងប្រាប់មជ្ឈដ្ឋានពលរដ្ឋថាលោក បានដាក់ បេក្ខភាពរបស់ជើងខ្លាំងកែវរំចង់ ក្នុងវិញ្ញាសា ឃីគបុគសុីងប្រភេទទម្ងន់៨០គីឡូក្រាម រួចរាល់ហើយ ប៉ុន្តែអកុសលប្រទេសជាមិត្ត នៃសហព័ន្ធកីឡាអាស៊ីហ្គេមគ្មានប្រភេទទម្ងន់ដូចនេះដើម្បី ប្រកួតប្រជែង បែបនេះទើបកែវរំចង់បាត់បង់ឱកាសប្រកួត ៕  ដោយ ស៊ីក្លូខ្មែរ

 

 

អត្ថបទពាក់ព័ន្ធ