ទំព័រដើម ព័ត៌មានសំខាន់ៗ បញ្ជូនជនសង្ស័យ៥នាក់ទៅសាលាដំបូងខេត្តករណីផលិតប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាន់កាប់អាវុធខុសច្បាប់

បញ្ជូនជនសង្ស័យ៥នាក់ទៅសាលាដំបូងខេត្តករណីផលិតប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាន់កាប់អាវុធខុសច្បាប់

ព័ត៌មានអសន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷កាលពីវេលាម៉ោង១៩ ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៤កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបេីកប្រតិបត្តិការបង្រ្កាបករណីផលិតជួញដូរនិង ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងអាវុធខុសច្បាប់ ជនសង្ស័យត្រូវកម្លាំងបង្ក្រាបបានរួមមាន÷

វត្តតាងចាប់យកនិងជនសង្ស័យ

១ឈ្មោះស៊ុំម៉ៃ វ៉ាន់ថាណាស៊ីនហៅតាភេទប្រុសអាយុ៣៦ឆ្នាំជនជាតិថៃផ្ទះជួល ភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតជួញដូរនិងប្រើប្រាស់។

២ឈ្មោះភូវ៉រ៉េតធានធឿនហៅប៉េវភេទប្រុសអាយុ៤០ឆ្នាំជនជាតិថៃស្នាក់នៅបន្ទប់ជួលលេខA01ភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតជួញដូរនិងប្រើប្រាស់។៣ឈ្មោះ តៃស៊ិនអានភេទប្រុសអាយុ៣៥ឆ្នាំជនជាតិចិនមុខរបរបើកហាងម៉ាស្សានៅផ្ទះជួលភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតអ្នកផលិតនិងជួញដូរគ្រឿងញៀន ។

គ្រឿងញៀននិង អាវុធជាភស្តុតាង

៤ឈ្មោះប៉ែនឆៃណាភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបររត់ផាស់អាប់រស់នៅភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតជួញដូរនិង៥ឈ្មោះ ឈុនលីសុខស្រីនាងភេទស្រីអាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្ន រស់នៅភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតជាអ្នកជួញដូរ។

វត្ថុតាងចាប់យកមាន÷គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាកេតាមីន ចំនួន ០២កញ្ចប់ធំកញ្ចប់តែនិង១៦ថង់កិប ទម្ងន់២៨៨០,២ក្រាមថ្នាំគ្រាប់រាងមូលពណ៌ក្រហមWYចំនួន២៥កញ្ចប់និង០២ដបស្មើនឹង៤៨១១គ្រាប់ទម្ងន់៥៩២,៩ក្រាមកញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្ស៉ៅពណ៌ក្រហមរូបផ្លែទំពាំងបាយជូរអ៊ិចស្តាស៊ីចំនួន៤១កញ្ចប់ ទម្ងន់៥៩៨,៥៥ក្រាមកញ្ឆាក្រៀមចំនួន០៧ថង់កិបទម្ងន់ ២៦,៨ក្រាមម្ស៉ៅម៉ត់ពណ៌សចំនួន១៦ថង់កិប ទម្ងន់១១៣៧,៤ ក្រាមដុំក្រាមពណ៌ លឿងចំនួន០២ថង់កិប ទម្ងន់១០៦ក្រាមមួយរយប្រាំមួយក្រាមម្ស៉ៅម៉ត់ពណ៌ត្នោតចំនួន០២ថង់កិប ទម្ងន់ ១០៨,៤ក្រាមម្ស៉ៅម៉ត់ពណ៌កាហ្វេចំនួន ១ថង់កិបទម្ងន់៦៨,៩ក្រាមថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុសចំនួន០៨កញ្ចប់ទម្ងន់៥២,៨ក្រាមម្ស៉ៅក្រាមពណ៌ស ចំនួន ០៨កញ្ចប់ទម្ងន់១៥៩៣,៤ ក្រាមកាំភ្លើងខ្លីចំនួន០៤ដើម ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅម៉ាកK54 លេខ55007452 ពណ៌ខ្មៅ ម៉ាកឡុក១៩ពណ៌ខ្មៅម៉ាក ISSC-M22 ពណ៌ខ្មៅគ្រាប់កាំភ្លើងចំនួន៥០គ្រាប់បង់កាំភ្លើងចំនួន០៥ស្រោមកាំភ្លើងចំនួន២ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿងរថយន្តចំនួន០២គ្រឿងម៉ាកAUDI ពណ៌សពាក់ផ្លាកលេខភ្នំពេញ2AR-0603ម៉ាក LUXUS NX 200Tពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BB-8850ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDAPCX ពណ៌ខៀវពាក់ផ្លាកលេខប.មានជ័យ1AB-6168។ពេលបញ្ជូនទៅអាវុធហត្ថ ខេត្ត

ទូរស័ព្ទ ចំនួន០៦គ្រឿងម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិចម៉ាកHuawei ពណ៌ទឹកប៊ិចម៉ាកiPhoneពណ៌ទឹកប៊ិចម៉ាកOPPO ពណ៌ផ្ទៃមេឃម៉ាកiPhone14 ពណ៌ស្វាយ ម៉ាកiPhone ពណ៌ស្លែរួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចបង្ក្រាបបាននៅទីតាំង មុខ KTV619 ស្ថិតក្នុងភូមិសាមគ្គីមានជ័យក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លើកទីមួយដឹកនាំដោយលោកវរៈ សេនីយ៏ ទោព្រហ្ម ថេងប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើសឃាត់រថយន្តចំនួន១គ្រឿង ម៉ាកAUDI A7ពណ៌សពាក់ផ្លាកលេខភ្នំពេញ2AR-0603 ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស៊ុំម៉ៃវ៉ាន់ថាណាស៊ីនហៅតា ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិថៃដកហូតបានកាំភ្លើងខ្លីចំនួន០២ដើមម៉ាកឡុក 19ពណ៌ខ្មៅនិងម៉ាកISSC-M22បង់កាំភ្លើងចំនួន០៣គ្រាប់កាំភ្លើងចំនួន១៥គ្រាប់កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះអ៊ិចស្តាស៊ី ចំនួន០៥កញ្ចប់ទម្ងន់៤៣,០៥ក្រាមនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមនីតិវិធីនិងបញ្ជូនបន្ត ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកសាងសំណុំរឿងទៅ តុលាកាដាក់ទោសទណ្ឌតាមផ្លូវច្បាប់របស់កម្ពុជា ។ ដោយ ÷ អយ្យា

អត្ថបទពាក់ព័ន្ធ