ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិ និងសង្គម

ព័ត៌មានជាតិ និងសង្គម

អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ត្រូវគេដកចេញ

0 មត្តិ

បន្ទាយមានជ័យ÷ យោងតាមសំនេររបស់អ្នកគ្រូសូមគោរពសម្តេច តេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់និងសូមគោរពសម្តេចធិបតីបវរ ហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់ នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្ត ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សា សុខសាន្ត សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចាប់តាំងពីឆ្នាំ២០០៦កន្លងមកទទួលបានប្រាក់ខែ ១៣០,០០០រៀលក្នុង១ខែៗ បង្រៀនរហូតដល់ឆ្នាំ២០២៣ខ្ញុំទទួលបានប្រាក់ក្នុង១ខែ១១២០,០០០រៀលអស់រយះពេល១៦ឆ្នាំ។

ស្រាប់តែនៅថ្ងៃទី២០ខែ វិច្ឆិកា ឆ្នាំ២០២៣ លោកនាយកបឋមសិក្សាសាលានិងលោកប្រធានការិយាល័យអប់រំក្រុងបានបញ្ឈប់ នាងខ្ញុំលែងឲ្យបន្តបង្រៀនជាគ្រូជាប់កិច្ចសន្យាបន្តទៅទៀតហើយ។

មូលហេតុ ដោយគេលើកឡើងថា÷នាងខ្ញុំចាស់ហើយក៏ប៉ុន្តែបើសិនជាមានគ្រូក្របខណ្ឌចូលមកគេដកនាងខ្ញុំចេញក៏អស់ចិត្តដែរតែលោកគ្រូនាយកសាលាបានដាក់ប្អូនប្រុសគាត់០២នាក់ចូលមកធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាបឋមសិក្សាក្នុងភូមិសុខសាន្តទៅវិញថែមទាំងពួកគាត់២ នាក់នេះពុំមែនជាអ្នករស់នៅក្នុងភូមិសុខសាន្តនេះទេ ។

បទចម្រៀងរបស់ អ្នកស្រី ហ៊ឹម សុីវន ច្រៀងពិតជាមិនខុសទេ កាលនៅគ្រាក្រ គ្រូល្អនោះនៅឯណា លោកនាយកធ្វើរបៀបនេះវាអយុតិ្តធម៌ចំពោះនាងខ្ញុំពេកហើយ សូម្បីតែសាលាគេដែលនៅជុំវិញភូមិយើងគេរក្សាគ្រូកិច្ចសន្យាចាស់ឲនៅដដែល លោកដឹងហើយ ថាខ្ញុំមានដៃតែម្ខាងពេលនេះលោកមកកាច់ឲ្យបាក់ទាំង២ហើយ សូមបងប្អូនកូនចៅមេត្តាជួយចែកចាយបន្តឲ្យច្រើនៗដើម្បីឲ្យសម្តេច លោកបានឃើញផងអរគុណសន្តិភាព ៕

អត្ថបទពាក់ព័ន្ធ