ទំព័រដើម សេដ្ឋកិច្ច ព្រំសំណាងត្រូវបានពលរដ្ឋចាត់ទុកថាជាជើងខ្លាំង១រូបនៅកម្ពុជា?

ព្រំសំណាងត្រូវបានពលរដ្ឋចាត់ទុកថាជាជើងខ្លាំង១រូបនៅកម្ពុជា?

0 មត្តិ

កីឡាព័ត៌មាន÷ អ្នកតាមដានរឿងរ៉ាវវៃតប់គ្នា ក្នុងសង្គមខ្មែរ បច្ចុប្បន្នបានចាត់ទុកកីឡាករ ព្រំសំណាងថាជាជើងខ្លាំង១រូបប្រចាំប្រទេសកម្ពុជានាយុគ្គសម័យខូវិដ-19 នេះជាមួយគ្នានេះកីឡាករឆ្នើមរូបនេះ ហាក់ចង់ខកពេលដើម្បីស្វែងរកចំណូលពីការឡើងសង្វៀនផងដែរ ព្រោះអាយុកាល របស់គេចង់បាក់រសៀលហើយ ។

កីឡាករ ព្រំសំណាងនិងប្រម៉ូដទ័រ

មក

ព្រំ សំណាងសព្វថ្ងៃស្ថិតក្នុងគីឡូធ្ងន់ទម្ងន់៧៧គីឡូក្រាមឬ លើសជាងនេះ ចំណែកអាយុរបស់គាត់ ជាង៣០ឆ្នាំទៅហើយ និយាយជារួម សំណាង ចង់អស់ពេលរកចំណូលពីកីឡា សព្វថ្ងៃដៃគូ ប្រកួតក្នុងស្រុក គ្មានអ្នកណាចង់ប្រកួតជាមួយទេ ព្រោះសំណាង មានមាឌធំខ្ពស់ ដែលកីឡាករ កម្ពុជា មិនសូវមានអ្នកធំ ដូចគាត់ ។

ថ្មីៗនេះយើងសង្កេតឃើញ ស្ថានីយទូរទស្សន៍តិចតួចបំផុត ដែលរៀបចំឲ្យគាត់បានប្រកួត ក្នុងនោះមានតែ កម្មវិធីសង្វៀន (ម៉ាហ្វៃកម្ពុជា)តែមួយ គត់យកគាត់ឲ្យវ៉ៃ ៣ទល់និង១ ក្រៅពីនេះ សំណាង ពិតជាពិបាកចិត្តខ្លាំង ក្នុងការមានឱកាសដើម្បីឡើងសង្វៀន ។

អ្នកគាំទ្រ គុនខ្មែរ

ជាការពិតណាស់កន្លងទៅកីឡាករ កម្ពុជាម្នាក់នេះ បានឲ្យអ្នកលេងគុននិយម ប្រទេសជិតខាង ចាប់អារម្មណ៍និងសមត្ថភាពរបស់គាត់ខ្លាំង ខណៈ សំណាង បានវ៉ៃយកឈ្នះ ជើងខ្លាំងថៃ សន ខាវ គ្រាដែលប្រកួតក្នុងទឹកដីកម្ពុជា ។ តមក សំណាង បានល្បីឈ្មោះបោះសំឡេងលើឆាកគុនខ្មែរនិង ប្រទេសថៃ ជាហេតុធ្វើឲ្យ ម្ចាស់ប្រម៉ូទ័រ ថៃ ណាត់ សំណាង ឲ្យជួបសន ខាវ ម្តងទៀត នៅសង្វៀន គុនថៃ ម៉េកម៉ូយថៃ កាលណោះ សំណាង បានប្រើស្នៀតកែង និងជង្គង់ផង អុកឲ្យសនខាវ អស់ខ្យល់ម្តងៗ លទ្ធផល៣ទឹក គណៈមេប្រយោគម្ចាស់សង្វៀនបានឲ្យ អ្នកទាំងពីរស្មើគ្នា ដើម្បីរឹតចំណង មិត្តភាពរវាង កម្ពុជា-ថៃ ។ ក្រោយមកសំណាង ត្រូវគ្រូដើម ដាក់ពិន័យ ឈប់ឲ្យឡើងសង្វៀនអស់ជាយូរខែធ្វើឲ្យឆ្នាំងបាយ គ្រួសាររបស់ ព្រំ សំណាងផ្កាប់គ្របដោយសារបំរាមគ្រូ គ្រូដើម។ មិនយូរ កីឡាករម្នាក់នេះ បានប្រឹងប្រែងរើបំរះ ដោយមានការ គាំទ្រពី សំណាក់មហាជនផង ទើបសហពន្ធ័ ប្រដាល់សេរីគុនខ្មែរ កោះប្រជុំបន្ទាន់រកដំណោះស្រាយឲ្យគាត់ បានមកដល់សព្វថ្ងៃ  ឥឡូវសំណាង មានជីវភាព ប្រសើរជាងមុនច្រើន ព្រោះបានឡើង ប្រកួតដូរបាយ ម្តងម្កាលដែរ ៕

អត្ថបទពាក់ព័ន្ធ