ទំព័រដើម ព័ត៌មានសំខាន់ៗ ប្រពន្ធ័លូកាត់ផ្លូវនាគទិព្វ២ប្រវែង១៣០ម៉ែតត្រូវលោកគួចម៉េងចំណាយថវិកា5,000$ដាក់ដើម្បីបញ្ចៀសទឹក! 

ប្រពន្ធ័លូកាត់ផ្លូវនាគទិព្វ២ប្រវែង១៣០ម៉ែតត្រូវលោកគួចម៉េងចំណាយថវិកា5,000$ដាក់ដើម្បីបញ្ចៀសទឹក! 

ព័ត៌មានសេដ្ឋកិច្ច

0 មត្តិ

បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០ ២២នេះលោក គួច ម៉េងនិងឧត្តមភរិយាបាននាំគ្រឿងចក្រមកកាយនិងដាក់ប្រពន្ធ័លូតាមបច្ចេក ទេសតាមស្តង់ដាហើយ ដោយបានចំណាយថវិកាអស់ប្រមាណជាង៥០០០ដុល្លារសហរដ្ឋអាមេរិក ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤សង្កាត់

សកម្មភាពគ្រឿងចក្រកំពុងកាយដាក់លូ

ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។

លោក គួច ម៉េងត្រូវបានគេស្គាល់ថាជាម្ចាស់ភោជនីយដ្ឋាននាគទិព្វ២ នាព្រឹកមិញនេះបានលើកឡើងបន្ទាប់ពីលោកបានយកគ្រឿងចក្រមក ឈូស ឆាយនិងកាយកាត់ផ្លូវប្រវែង១៣០ម៉ែត្រ ដើម្បីដាក់ប្រពន្ធលូបង្ហូរទឹក។ ក្នុងនោះលោកថែមទាំងបានលើកឡើងថា÷ផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់ក្រោយស្ថាបនារួចរាល់ ព្រោះនាពេលបច្ចុប្បន្ននេះមានបងប្អូនប្រជាពលរដ្ឋ នៅប៉ែកខាងលិចសាលាសង្កាត់ផ្សារកណ្តាលរាប់រយនាក់តែងតែធ្វើមធ្យោ បាយចេញចូលផ្លូវនេះរៀងរាល់ថ្ងៃលើសពីនេះទៀតនោះសព្វថ្ងៃនេះមានរថយន្តតូចនិងរថយន្តធំរួមទាំងរថយន្តដឹកសិស្សសាលាផង ក៏ធ្វើចរាចរឆ្លងកាត់តាមផ្លូវនេះដែរ ។ ម្ចាស់ភោជនីយដ្ឋានដដែលបានបន្តទៀតថាដើម្បីឲ្យមានសមូលលើការចំណាយថវិកាកសាងផ្លូវនេះបានក្រៅតែពីលោកលះបង់ថវិកាធ្វើប្រពន្ធ័ប្រតិបត្តិលូបង្ហូរទឹកលោកថា លោកនឹងបន្តចំណាយថវិកា៤០%ទៀតលើការចាក់បេតុងប្រសិនបើអាជ្ញាធរក្រុងប៉ោយប៉ែតលោកមានលទ្ធភាពគៀងគរសប្បុរសជននានាមកបន្ថែមលើការ ចំណាយរបស់លោកទៀតនោះ។

ម្ចាស់ភោជនីយដ្ឋាននាគទិព្វ២ គួច ម៉េង

បុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងផងថាកំណាត់ផ្លូវចំណុចភោជនីយដ្ឋាននាគទិព្វ២នេះកន្លងទៅពោរពេញដោយភក់ជ្រាំរថយន្តតូចធំ មិនអាចធ្វើចរាចរឆ្លងកាត់បានទេពីព្រោះផ្លូវនេះមានចង្ហុកជ្រៅៗ។ លោកថាក្រោយមកម្ចាស់ដីឡូត៍នៅខាងក្រោយនិងថៅកែហាងនាគទិព្វ២បានដឹកដីនិងថ្មចាក់បន្ថែមជាបន្តបន្ទាប់ទើបអាចបើករថយន្តបានដល់សព្វថ្ងៃនេះ។ បុរសដដែលបន្តលើកឡើងទៀតថាផ្លូវមួយខ្សែនេះគឺលោកគួចម៉េងបានចំណាយថវិកាអស់ច្រើនសរុបជិត១មុឺនដុល្លារមកហើយក្នុងនោះបើម្ចាស់ក្រុមហ៊ុនបុរីឌឹផាកសុីធី ជួយចេញមួយផ្នែកដែរនោះផ្លូវនេះនឹងត្រូវស្ថាបនារួចជាស្ថាពរជាមិនខាន។

បែបណាក៏ដោយចុះនាយកប្រតិបត្តិក្រុមហ៊ុនបុរី The Park City នាព្រឹកថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២២អង្គភាពព័ត៌មាន(សុីក្លូខ្មែរប៉ុស្តិ៍)យើងបានទូរស័ព្ទទៅសួរនាំដែរដើម្បីឲ្យលោកបានចូលរួមស្ថាបនាផ្លូវមួយខ្សែនេះចាក់ជាបេតុងប៉ុន្តែមិនអាចទាក់ទងបានសង្ឃឹមថាម្ចាស់ក្រុមហ៊ុនខាងលើនឹងពិចារណាតាមការគួរជាក់ជាមិនខាន។

ចំណែកលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី១៩ខែវិច្ឆិការនេះក៏មិនអាចសុំអោយលោកអធិប្បាយបានយ៉ាងណានៅឡើយដែរ ពាក់ព័ន្ធនិងម្ចាស់ភោជនីយដ្ឋាននាគទិព្វពីរ គឺលោក គួច ម៉េងស្នើសុំឲ្យមានការចូលរួមចំណែក ពីអាជ្ញាធរ លើការបន្តចាក់សាបបេតុលើកំណាត់ផ្លូវប្រវែង១៣០ម៉ែត្រនិងទទឹង៩ម៉ែត្រនោះ។ បើទោះបីជាយ៉ាងនេះក្តីលោកគួច ម៉េង ជាម្ចាស់ភោជនីយដ្ឋានខាងលើសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរនឹងពិចារណាលើសមិទ្ធផលនេះព្រោះថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនដែលរស់នៅតំបន់អភិវឌ្ឍន៍នាទឹកដីសង្កាត់ផ្សារកណ្ដាលបច្ចុប្បន្ននេះបានស្រួលឆ្លងកាត់ ហើយទន្ទឹមនឹងនេះ លោកគួច មេងថា ការស្ថាបនាកសាងសមិទ្ធផលផ្លូវ ពិតជាបានបុណ្យកុសលគ្រប់ពេលវេលទៀតផង នេះបើយោងតាមអ្នកប្រាជ្ញរបស់ខ្មែរយើងតែងតែពន្យល់ប្រាប់នាពេលកន្លងមក  ៕

ដោយ ចិត្តជលសា

អត្ថបទពាក់ព័ន្ធ