ទំព័រដើម ព័ត៌មានសំខាន់ៗ អាជ្ញាធរកម្ពុជាបានរកឃើញទីតាំងផលិតឡេលាបខ្លួនជាង៦តោននៅស្រុកអង្គស្នួល

អាជ្ញាធរកម្ពុជាបានរកឃើញទីតាំងផលិតឡេលាបខ្លួនជាង៦តោននៅស្រុកអង្គស្នួល

ព័ត៌មានសេដ្ឋកិច្ច

0 មត្តិ

ភ្នំពេញ÷  សមត្ថកិច្ចនិងអាជ្ញាធរបានរកឃើញទីតាំងលួចលាក់ផលិតគ្រឿងសម្អាងប្រភេទឡេ លាបខ្លួនម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ ដែលរួមជាមួយសារធាតុផ្សំគ្មានបទដ្ឋានប្រមាណជាង៦តោនត្រូវបាន សមត្ថកិច្ចបង្ក្រាបបាននៅស្រុកអង្គស្នួល ខេត្តកណ្តាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការនេះធ្វើឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅទីតាំងផ្ទះល្វែងមួយកន្លែងស្ថិតក្នុង ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជុំវិញករណីចុះបង្ក្រាបទីតាំងខាងលើ អាជ្ញាធរនិង សមត្ថកិច្ចនូវមិនទាន់ បើកបង្ហាញ ឈ្មោះម្ចាស់ អាជីវកម្មនៅឡើយទេ  ៕

អត្ថបទពាក់ព័ន្ធ