បន្ទាយមានជ័យ÷កាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២ ៣ម្សិលមិញនេះលោកស្រី សេង ស្រី ល័ក្ខ តំណាងឲ្យក្រុមហ៊ុន LPP.SKY ប៉ោយប៉ែតបាននាំយក អំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនកាស៊ីណូ ឧបត្ថម្ភដល់កុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ស្ថិតក្នុងស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
អំណោយដ៏ថ្លៃថ្លាទាំងនោះរួមមាន÷
១ មីចំនួន៥កេស ធំ អង្ករ ៥០០ kg ត្រីខ កំប៉ុងចំនួន៥កេសធំទឹ កផ្លែឈើ ៧កេស និងទឹកក្រូច៦យួរ និងនំកញ្ចប់ ៦កេស ។ ក្រៅពីគ្រឿងឧបភោគបរិភោគនិង គ្រឿងបរិភោគ ក្រុមហ៊ុនក៏បានផ្តល់ជូននូវថវិកាដល់ក្មេងៗដែលជាកុមារកំព្រា គ្មានទីពឹងនូវទឹកប្រាក់ម្នាក់ៗ ចំនួន ១០,០០០រៀល ជាមួយរយនាក់។ដោយឡែកសម្រាប់លោក ឪពុកនិងអ្នក ម្ដាយ ក្រុមហ៊ុនក៏បានឧបត្ថម្ភ ជាថវិកាម្នាក់ៗ ចំនួន ១០០,០០០រៀល ផងដែរ ។
ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់សហគមន៍ ខេត្តបន្ទាយមានជ័យ បានកោតសរសើរចំពោះ ទឹកចិត្ត ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនកាស៊ីណូ LPP Sky ដែលបានលះបង់នូវ សម្ភារៈបរិក្ខាផ្សេងៗ រួមនឹង ថវិកាមួយចំនួនផង ជួយដល់កុមារ កំព្រាគ្មាន ទីពឹងពួកគេបានចាត់ទុក ក្រុមហ៊ុនកាស៊ីណូខាងលើ ថាបានរួមចំណែកបណ្តុះបណ្តាលថ្នាលធនធាន មនុស្សក្នុងសង្គម ។
តាងនាមឲ្យប្រធានមណ្ឌលកុមារកំព្រានៃក្តីសង្ឃឹម វត្តខ្ចាស់សូមកោតសសើរចំពោះវត្តមានដ៏ថ្លៃថ្លា របស់ប្រធានក្រុមដែលតែងតែជួយដល់កុមារកំព្រាងាយនឹងរងគ្រោះជាមួយគ្នានេះសូមគោរពជូនពរ លោក លោកស្រីនិងក្រុមហ៊ុនសូមទទួលបាននូវសុខភាពបរិបូណ៌បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕