ទំព័រដើម ព័ត៌មានជាតិ សង្ស័យភ្លើងប្រច័ណ្ឌឆាបឆេះខ្លាំងទ្រាំមិនបានសម្លាប់ប្រពន្ធចោលទុកកូនឲ្យរងកម្មហើយគេចខ្លួនដោយសុវត្ថិភាព

សង្ស័យភ្លើងប្រច័ណ្ឌឆាបឆេះខ្លាំងទ្រាំមិនបានសម្លាប់ប្រពន្ធចោលទុកកូនឲ្យរងកម្មហើយគេចខ្លួនដោយសុវត្ថិភាព

0 មត្តិ

សៀមរាប÷  សេចក្តីរាយការណ៍មួយបានឲ្យដឹងថាមានករណីឃាតកម្មប្តីអារកប្រពន្ធស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ។ករណីឃាតក្មនោះបានកើតឡើងនៅចំណុចក្បែរផ្សារដើមក្រឡាញ់ភូមិ ទក្សិណខាងត្បូង សង្កាត់ គោកចក ក្រុងនិងខេត្ត សៀមរាប ។

ពេលសមត្ថកិច្ចហ៊ុំពន្ធ័ខ្សែ

ក្រោយសម្លាប់ប្រពន្ធបានសម្រេចជនដៃដល់ជាប្តីបានរត់គេចខ្លួន ដោយសុវត្ថិភាព ស្ត្រីជាប្រពន្ធត្រូវបានគេស្គាល់ឈ្មោះ សូ ចន្ធី មានអាយុ ៤០ឆ្នាំ ចំណែកប្តី ធួក ឈាត មានអាយុ៤៤ឆ្នាំ មានមុខរបររត់ ម៉ូតូកង់បី ។សេចក្តីរាយការណ៍ ដដែលបានបន្តទៀតថា ស្ត្រីខាងលើ បានបន្សល់កូន តូចធំ ចំនួន០៤នាក់យំស្រែក រកម្តាយឪពុក គួរឱ្យសង្វេគតក់ស្លុត ។

អ្នកនៅក្បែរ ខាងបានឲ្យដឹងដែរថា ក្រុមគ្រួសារខាងលើ ឧស្សាហ៍ឈ្លោះទាស់ទែងខ្វែងគំនិតគ្នាណាស់ លើសពីនេះ ខាងប្រុសជាប្តី អាចកើតចិត្ត ប្រចណ្ឌ័ខឹង ប្រពន្ធ ទើបសម្រេចចិត្ត ធ្វើរឿងដ៏លីលានេះកើត ។

សកម្មភាពពលរដ្ឋចោមរោម

យ៉ាងណាក្តី មន្ត្រីជំនាញ សមត្ថកិច្ចខេត្តសៀមរាប កំពុងតែ តាមប្រមាញ់រកមុខឃាតករ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទពាក់ព័ន្ធ