ប្រទេសថៃ÷ ក្នុងរយៈពេលមួយថ្ងៃ សមត្ថកិច្ចចម្រុះរបស់ ប្រទេសថៃបានឆ្មក់ចូលបង្ក្រាបទំនិញ លួចកម្មសិទ្ធិបញ្ញាបាន៣តូបក្នុងស្រុកអារញ ខេត្តស្រះកែវប្រទេសថៃកាលពីថ្ងៃទី០២ខែធ្នូឆ្នាំ២០២២
កន្លងទៅនេះ ។
មន្ត្រីចម្រុះបានសហការជាមួយ សភាពាណិជ្ជខេត្តស្រះកែវ មួយអន្លើដោយ កងកម្លាំងទាហានឈុតខ្មៅ និងតម្រួត ខេត្តស្រះកែវ បានឡោមព័ទ្ធតូបលក់ទំនិញមួយកន្លែង ស្ថិតក្នុងភូមិក្លងឡឹក ស្រុកអារញ្ញ ខេត្តស្រះកែវ តូបលេខ V102 -V103 ពណ៌ផ្ទៃមេឃ ប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញ ទំនិញសម្រាប់លក់ដូរ លើទីផ្សារ មានដូចជា÷ ស្បែកជើងថ្មី យីហោ NIKE មានចំនួន៧៥៥គូ ស្បែកជើងថ្មីម៉ាក VANS ចំនួន៦៣៥គូ ស្បែកជើងថ្មីម៉ាក CONVRSE ចំនួន១៨០គូ ។
ក្រោយឆែកឆេររួចរាល់ សមត្ថកិច្ចជំនាញបាន ឃាត់ខ្លួនបុរសម្នាក់ ជាជនជាតិថៃ ឈ្មោះ សាសក្ត័ ខាំប៊ុនក្រា មានអាយុ៥៩ឆ្នាំមានលំនៅដ្ឋាននៅ ឃុំបានខា ស្រុកបានខា ខេត្តរាជបុរី ប្រទេសថៃ ដែលអះអាង ថាជាម្ចាស់ទំនិញខាងលើ ។
សមត្ថកិច្ចបានសាកសួរ ជនសង្ស័យខាងលើ តមកទើបបន្ត ចូលកាត់សោរតូបមួយទៀត លេខ V 104 ក្នុងនោះបានរកឃើញ ទំនិញថ្មីជាច្រើនមុខទៀត សមត្ថកិច្ចបានរឹបអូសយកបានស្បែកជើង ថ្មី NIKE លួចកម្មសិទ្ធិបញ្ញា ចំនួន ១១៧គូ និង ស្បែកជើងម៉ាក CONVERSE ចំនួន១៤០គូទៀត ស្បែកជើងដែលបង្ក្រាបបាន ទាំងអស់មាន ១.៨២៧គូ បើគិតជា សាច់ប្រាក់ជាង ១៥០០.០០០បាតប្រាក់ថៃ ។
ក្រោយប្រមូលបានវត្ថុតាងដើម្បីដាក់បន្ទុកម្ចាស់ទំនិញត្រូវបានសភាពាណិជ្ជកម្មរបស់ខេត្តស្រះកែវ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅ តំណើរការក្តីនៅតុលាការខេត្តស្រះកែវ តាមផ្លូវច្បាប់ ប្រទេសថៃ ។
មន្ត្រីទទួលបន្ទុក បង្ក្រាបបទល្មើស ទំនិញលួចកម្មសិទ្ធិរបស់ប្រទេសថៃបានឲ្យដឹងថារាជរដ្ឋាភិបាលថៃបានរឹតបន្តឹងនិងចត្រួតពិនិត្យជាញឹកញាប់តាមតូបលក់ទំនិញក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញ ប្រយោជន៍ការពារនិងទប់ស្កាត់ ពាណិជ្ជករដែលលួចចម្លងម៉ាកផលិតផលក្រុមហ៊ុនដើម ហើយយកមកលក់និងចែកចាយលើទីផ្សារ ដែលនាំអោយខាតបង់ ផលប្រយោជន៍ម្ចាស់កម្មសិទ្ធិ។ ក្នុងករណីដែលអាជ្ញាធរបង្ក្រាបបានដូចករណីខាងលើ ម្ចាស់ទំនិញ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយពិន័យជាប្រាក់ ដាក់គុកច្រវាក់ខ្នោះឃ្នាងទៀតផង ៕ ដោយ÷ ចិត្តជលសារ