ទំព័រដើម ព័ត៌មានជាតិ អ្នកជំនួញសញ្ជាតិចិនដំបូងគេទទួលបានងារជា ឧកញ៉ាក្រោយបានសញ្ជាតិខ្មែរ

អ្នកជំនួញសញ្ជាតិចិនដំបូងគេទទួលបានងារជា ឧកញ៉ាក្រោយបានសញ្ជាតិខ្មែរ

0 មត្តិ

ភ្នំពេញ÷ អ្នកជំនួញសញ្ជាតិចិនម្នាក់អាយុ៧២ឆ្នាំ គឺលោក កុក វិញ ( Kwok Wing ) ដែលបានចូលមកដាក់ទុនវិនិយោគបង្កើតក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ Tack Fat Garment Factory នៅប្រទេសកម្ពុជានាអំឡុងឆ្នាំ១៩៩៥-១៩៩៦ ទទួលបានការផ្ដល់សញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្ម តាំងពីនៅមានអាយុ៥១ឆ្នាំមកម៉្លេះ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០១/០២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០១ ។

រយៈពេលប្រមាណជាងមួយសប្ដាហ៍ក្រោយទទួលបានសញ្ជាតិខ្មែររួចមក លោក កុក វិញ ក៏ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២០១/០៣៣ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០១ ពោលគឺបានក្លាយជាអ្នកជំនួញសញ្ជាតិចិនមុនដំបូងគេដែលទទួលបានគោរមងារជា ឧកញ៉ាបន្ទាប់ពីទទួលបានសញ្ជាតិខ្មែរនៅសម័យព្រះរាជាណាចក្រកម្ពុជាទីពីរ ៕

អត្ថបទពាក់ព័ន្ធ