ទំព័រដើម ព័ត៌មានអន្តរជាតិ មេជីវិតឈ្មោល ទឹកកាម របស់ ឪពុក Elon Muskកំពុងត្រូវប៉ាន់

មេជីវិតឈ្មោល ទឹកកាម របស់ ឪពុក Elon Muskកំពុងត្រូវប៉ាន់

ព័ត៌មានអន្តរជាតិ

0 មត្តិ

បរទេស÷ លោក Errol Musk អាយុ ៧៦ឆ្នាំត្រូវជាឳពុកបង្កើតរបស់កំពូលមនុស្សពិភពលោក Elon Musk បាននិយាយថាមានក្រុមហ៊ុនមួយនៅប្រទេសកូឡុំប៊ីចង់ឱ្យគាត់បរិច្ចាគមេជីវិតឈ្មោលដើម្បីធ្វើឱ្យមានកូនជាមួយស្ត្រីជនជាតិកូឡុំប៊ីលំដាប់ខ្ពស់ដោយសារតែពួកគេនិយាយថា ហេតុអ្វីបានជាទៅរក Elon Musk នៅពេលដែលពួកគេអាចទៅរកមនុស្សពិតប្រាកដែលជាអ្នកបង្កើត Elon ?

កីឡាករសញ្ជាតិអាហ្រ្វិកខាងត្បូងរូបនេះបាននិយាយថាគាត់មិនត្រូវបានគេផ្តល់ការបង់ប្រាក់សម្រាប់ការបរិច្ចាគនោះទេ ប៉ុន្តែគាត់អាចទទួលបានអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់ការធ្វើជាម្ចាស់ជំនួយមេជីវិតឈ្មោលដូចជាការធ្វើដំណើរលំដាប់ទីមួយ ការស្នាក់នៅសណ្ឋាគារផ្កាយប្រាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ថ្មីៗនេះគាត់បានបង្កើតកូនបានពីរនាក់ទៀត ហើយគាត់​ក៏​មាន​ឆន្ទៈ​ចង់​មាន​កូន​បន្ថែម​ទៀត​ប្រសិន​បើ​អាច​ធ្វើ​បានដើម្បីបង្កើតមនុស្សជំនាន់ថ្មីនៃ Elons” Elon Musk ជានរណា ?

Elon Musk អាយុ 51 ឆ្នាំ ជាសហគ្រិននិងជាមហាសេដ្ឋីជនជាតិអាម៉េរិកដើមកំណើតអាហ្រ្វិកខាងត្បូងដែលបង្កើតក្រុមហ៊ុនទូទាត់លុយតាមអេឡិចត្រូនិក PayPal, ជាអ្នកបង្កើត SpaceX, ជាអ្នកផលិតយានបាញ់បង្ហោះលើអវកាស។ គាត់ក៏ជាវិនិយោគិន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនមួយចំនួនទៀត។

Elon Musk កើត​ពី​ឪពុក​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង និង​ម្ដាយ​ជា​ជនជាតិ​កាណាដា។នៅអាយុ 12 ឆ្នាំគាត់បានបង្កើតវីដេអូហ្គេម ហើយលក់ទៅឱ្យទស្សនាវដ្តីកុំព្យូទ័រ។បន្ទាប់ពីទទួលបានលិខិត ឆ្លងដែនកាណាដានៅឆ្នាំ1988 លោក Musk បានចាកចេញពីអាហ្វ្រិកខាងត្បូងដើម្បីស្វែងរកឱកាសផ្នែកសេដ្ឋកិច្ចនៅក្នុងទឹកដីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក។ (បុរសដែលពូកែៗ រង់ចាំឱកាសនឹងមកដល់)

ប្រភព៖ The Sun

អត្ថបទពាក់ព័ន្ធ