ទំព័រដើម ព័ត៌មានសំខាន់ៗ ស្ត្រីបរទេសម្នាក់ស្លាប់ភ្លាមៗក្រោយធ្លាក់ពីអាគ្គារអនឡាញជាន់ទី២៥ក្រុងព្រះសីហនុ

ស្ត្រីបរទេសម្នាក់ស្លាប់ភ្លាមៗក្រោយធ្លាក់ពីអាគ្គារអនឡាញជាន់ទី២៥ក្រុងព្រះសីហនុ

ព័ត៌មានជាតិ សន្តិសុខសង្គម

0 មត្តិ

ខេត្តព្រះសីហនុ÷ដំណឹងបឋមបានឲ្យដឹងមកថាមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២គឺជាករណីស្ត្រីម្នាក់ត្រូវបានគេផ្អើលថា នាងបានស្លាប់ ក្រោយធ្លាក់ពីលើអាគារកាសុីណូជាន់ទី២៥ស្ថិតក្នុងភូមិអាចម៍មឹកក្រុម១៧ភូមិ០៤ សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។

អាគារកាស៊ីណូអនឡាញខាងលើ មានកម្ពស់៣៦ជាន់ ការស្លាប់របស់នាងត្រូវបានគេរកឃើញ វត្ថុតាងបន្សល់ទុកមានទ្រនាប់ជើង ១គូថ្នាំដបពណ៌ខ្មៅ នៅលើគ្រែពួករបស់នាងនិងមាន ក្រដាស់១សន្លឹកបានសសេរ អក្សរបរទេស ភាសាចិន ដែលយើងមិនអាចដឹងអត្ថន័យបាន ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការត្រួតពិនិត្យលើសាកសពដើម្បីបង្កើតគណកម្មការឈានដល់ការ ស៊ើបអង្កេតបឋមលើសពស្ត្រីរងគ្រោះនោះ ។

អត្ថបទពាក់ព័ន្ធ