ទំព័រដើម ព័ត៌មានអន្តរជាតិ ដឹងការពិតនៅពីក្រោយខ្នងដែលធើ្វឲ្យសុខធីមិនអាចឡើងសង្វៀនប៉ុស្តិ៍លេខ៧បាន

ដឹងការពិតនៅពីក្រោយខ្នងដែលធើ្វឲ្យសុខធីមិនអាចឡើងសង្វៀនប៉ុស្តិ៍លេខ៧បាន

ព័ត៌មានជាតិ និង កីឡា

0 មត្តិ

ប្រទេសថៃ÷ ក្រុមអ្នកតាមដានសិល្បៈគុនខ្មែរស្ទើរពាក់កណ្តាលនគរបានខកបំណងខណៈឮដំណឹងថា កីឡាករ សុខ ធី ដែលមានដើមកំណើតនៅភូមិភ្នំតូច ឃុំភ្នំតូចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យអាក់ខានប្រកួតជាមួយនិងជើងខ្លាំងកីឡាករថៃឈ្មោះ រ៉េម បង់ នៅសង្វៀនប៉ុស្តិ៍លេខ៧ថៃនាល្ងាចថ្ងៃទី១៣ខែកុម្ភឆ្នាំ ២០២២នេះ ។ សុខ ធី ហៅ កាកា និងគ្រូបង្វឹកសុខ ធី និងតាប៊ិប្រធានក្លឹបត្រូវជាគ្រូបង្វឹក

ក្រោយកីឡាករ ឆ្នើមកម្ពុជា បាត់ឱកាសក្នុងការជំរះបញ្ជីចាស់ជាមួយ ជើងខ្លាំងថៃ រ៉េម បង់ ភ្លាមនោះស្រាប់តែ កីឡាករថៃ បានសរសេរសារបង្ហោះ តាមហ្វេសប៊ុកផ្ទាល់ខ្លួន ថា ខ្ញុំពិតជាយល់ ចំពោះទង្វើរបស់អ្នក បើមិនខ្មោចកុំមកលងគេឯងធើ្វអ្វី ? រ៉េម បង់ ថា ខ្ញុំបានចំណាយពេលហ្វឹកហាត់ត្រៀមប្រកួត ដោយលក្ខណៈគ្រប់គ្រាន់ ប៉ុន្តែបើអ្នកខ្លាច ចាញ់កុំធើ្វជាអ្នកគុននិយម ។

យ៉ាងណាមិញប្រភពព័ត៌មានជាច្រើនបានចេញផ្សាយ ករណីមួយនេះដោយអ្នកខ្លះថា សុខ ធី បានបាត់ខ្លួន ពីក្លិប ទាំងគ្រូបង្វឹក មិនឃើញទាំង២នាក់មិនដឹងថា ទៅទីណានោះឡើយ ។ ប្រភពព័ត៌មានខ្លះបាននិយាយថាសុខ ធី ត្រូវអ្នកលេងភ្នាល់គំរាមកំហែងឲ្យព្រមធ្វើចាញ់ កីឡាករថៃរ៉េម បង់ តែសុខ ធី មិនលក់ខ្លួនតាមការចង់បាន របស់ក្រុមអ្នកលេងនោះទេហើយត្រូវគេ បៀតបៀនទើបមិនហ៊ាន ចូលខ្លួនប្រកួតជាមួយ កីឡាករថៃ ។

ពាក់ព័ន្ធនិងករណីនេះដែរ នៅរសៀលថ្ងៃទី១៣ខែកុម្ភ ស្រាប់តែឃើញ ហ្វេសប៊ុកផ្ទាល់ខ្លួន របស់សុខធីហៅ កាកា បានចេញមកបកស្រាយ ជុំវិញដើមចមនៅពីក្រោយខ្លួនដែលពុំអាចធើ្វឲ្យ សុខ ធី ឡើងសង្វៀន បាននោះ គឺ សុខ ធី ធ្វើគីឡូ មិនបានតាមផែនការ របស់សហព័ន្ធ គុនថៃ បានកំណត់ទេ ១១៧ផោន ។ សុខ ធី ធ្លាប់បាននិយាយថាឥឡូវខ្ញុំឡើង គីឡូដែរហើយ បើវៃ ត្រឹម៦១គីឡូក្រាមនេះគីឡូថេ របស់ខ្ញុំប៉ុន្តែក្នុងកម្មវិធី ប្រកួតខាងមុខ គឺ តម្រូវឲ្យសម្រក គីឡូមកនៅត្រឹម ៥៨គីឡូក្រាម ស្មើនឹង១១៨ផោនគឺពិបាកបន្តិច ។ សុខ ធី ពេលហ្វឹកហាត់រួច សុខធី  ហៅ កាកា ពេលសម្រករួច

សុខ ធី បានបន្តសរសេរ ទៀតថាខ្ញុំសូមទោស ចំពោះបងប្អូនជនរួមជាតិនិងអ្នកគាំទ្រខ្ញុំទាំងអស់ផង ខ្ញុំធ្វើគីឡូមិនបានព្រោះមេឃភ្លៀងគ្មានពន្លឺថ្ងៃ ខ្ញុំមិនអាចរត់បានឆ្ងាយ ដូចនេះខ្ញុំនឹងមិនឡើងប្រកួតជាមួយ កីឡាករថៃម្នាក់នេះបានទេ ខ្ញុំជឿថាឪម៉ែ បងប្អូន នឹងអនុគ្រោះដល់ខ្ញុំជាក់ជាមិនខាន  ។ វឌ្ឍនភាព

 

អត្ថបទពាក់ព័ន្ធ