ទំព័រដើម ព័ត៌មានសំខាន់ៗ ជនសង្ស័យមេក្លោងជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយតាមដីការនៅក្រុងភ្នំពេញ

ជនសង្ស័យមេក្លោងជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយតាមដីការនៅក្រុងភ្នំពេញ

ព័ត៌មាន ជាតិ និង សន្តិសុខសង្គម

0 មត្តិ

ជនសង្ស័យមេក្លោងថ្នាំញៀនជិត៥០គីឡូក្រាមត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយតាមដីកា
បន្ទាយមានជ័យ÷ លោក ឡេ គឹមឡាយដែលត្រូវបានសមត្ថកិច្ចតាមចាប់ក្រោយរត់គេចខ្លួនកាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១កន្លងទៅនោះ ឥឡូវត្រូវបានប្រភពទម្លាយថាលោកត្រូវចាប់ខ្លួនបានហើយ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣កុម្ភម្សិលមិញគឺចាប់តាមដីការបស់តុលាការ ខេត្តបន្ទាយមានជ័យ ។

ឡេ គឹមឡាយ បានរត់គេចខណៈកម្លាំង អធិការរដ្ឋាននគរបាលចម្រុះគ្នាបានតាមចាប់កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១នៅក្នុងទឹកដីស្រុកម៉ាឡៃ ពោលគឺមេក្លោងរូបនេះបានបើក រថយន្ត១គ្រឿងរត់ពីការតាមចាប់របស់សមត្ថកិច្ច កាលពីវេលាម៉ោង១០និង២០នាទី ខណ:កម្លាំងចម្រុះប៉ងឡោមព័ទ្ធបង្ក្រាប។

យុទ្ធនាការបង្ក្រាបនោះមានកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃកម្លាំងវរះការពារព្រំដែនគោក លេខ៨១៥កម្លាំងកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញារងសំរិទ្ធ សុខុនជាអ្នកសម្របសម្រួល ។

ភ្លាមនោះកម្លាំងនគរបាលយើងបានបង្រ្កាបនៅភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃ ដែលជាផ្ទះជនសង្ស័យឈ្មោះ ឡេ គឹមឡាយភេទប្រុសអាយុ៥៥ឆ្នាំជនជាតិខ្មែរ ។ក្រោយមកទើបបង្កើតគណៈកម្មការធើ្វការឆេរផ្ទះរបស់ឈ្មោះឡេ គឹមឡាយ ជាជនសង្ស័យនោះ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជា÷
១-ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ និង០១កូនថង់តូច ។
២-កាំភ្លើងម៉ាក់ឡុកចំនួន០១ដើមគ្រាប់១៦គ្រាប់ ។
៣-ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន៦៣ គ្រាប់ពណ៌ ក្រហម៥៥គ្រាប់និងពណ៌ខៀវ៨គ្រាប់ ។
៤-ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន៥ប្រអប់មាន១២៥ដប ។
៥-ថង់សំរាប់ច្រកថ្នាំញៀន១ចំនួនជនសង្ស័យយកទៅផ្ញើនិងជាងធ្វើសំណង់ផ្ទះរបស់ខ្លួន។

ក្រោយធ្វើការឆែកឆេរសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ស្រីចំនួន២នាក់ ១ ឈ្មោះឡុង សារិទ្ធភេទប្រុសអាយុ៣០ឆ្នាំបានទទួលវត្ថុតាងពីជនសង្ស័យផ្ញើ  ។
២ ឈ្មោះ គួន ស្រីឡាន់ ភេទស្រីអាយុ៣៣ឆ្នាំជាជនជាតិខ្មែរ និង៣ ឈ្មោះសេង ស្រីនិច អាយុ២៣ឆ្នាំ ជាជនជាតិខ្មែរ ។

ផ្អែកតាមចម្លើយសារភាពរបស់ ឈ្មោះឡុង សារិទ្ធដែលជាកម្មករ បានឲ្យដឹងថា÷ក្រោយផ្ញើអីវ៉ាន់ ឈ្មោះ ឡេគឹម ឡាយ បានជិះរថយន្តម៉ាកtoyota prus ពណ៌សគ្មានស្លាកលេខទៅទិសខាងលិចបាត់ ។ នៅកំឡុងម៉ោង១៦និង៣០នាទី ក្រោយមកបានរកឃើញរថយន្តនោះនៅផ្ទះឈ្មោះ ហែម វ៉ាន់លី ភេទប្រុសអាយុ៥៥ឆ្នាំនៅភូមិថ្មីឃុំ ម៉ាឡៃឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។

កាលនោះ ឈ្មោះ ហែម វ៉ាន់លី ប្រាប់ថាឈ្មោះឡេង គឹមឡាយ ត្រូវជាមិត្តភក្តិនិងគ្នាតាំងពីតូចៗមកម្លេះគេបានយករថយន្តដែលមានភិនភាគដូចខាងលើ មកផ្ញើនិងខ្លួនពិតប្រាកដមែន ។ ទាំងនេះជាសាវតារខ្លះៗពាក់ពន្ធ័ និងករណីមេក្លោងថ្នាំញៀនឈ្មោះ ឡេ គឹម ឡាយ ដែលប្រព្រឹត្តជួញដូរក្នុងខេត្តបន្ទាយមានជ័យកាលពីកន្លងទៅ ។

ដោយឡែកយោងតាមប្រភពព័ត៌មានមួយដែលអង្គភាពយើងទទទួលបាននោះឈ្មោះ ឡេ គឹមឡាយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅរាជធានីភ្នំពេញតាមដីការបង្គាប់របស់តុលាការខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថាជនសង្ស័យ ឈ្មោះ ឡេ គឹម ឡាយ ភេទប្រុសអាយុ៥៦ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី១៣ខែកុម្ភឆ្នាំ២០២២ម្សិលមិញនេះ ក្នុងរូបភាពគេឃើញ ឈ្មោះ ឡេ គឹម ឡាយ ត្រូវបានសមត្ថកិច្ចវៃខ្នោះពាក់អាវពណ៌ខ្មៅនិងស្លៀកបារ៉ា  ៕ដោយ:ជំនោរមាត់អូរ

អត្ថបទពាក់ព័ន្ធ