ទំព័រដើម ព័ត៌មានអន្តរជាតិ ខូវិដ-19ប្រភេទ Microns កំពុងរាតត្បាតលើកុមារតូចៗនៅសហរដ្ឋអាមេរិក

ខូវិដ-19ប្រភេទ Microns កំពុងរាតត្បាតលើកុមារតូចៗនៅសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកបារម្ភពីជំងឺCovid-19ប្រភេទថ្មីMicronsរាតត្បាតលើកុមារ

0 មត្តិ

បរទេស÷ ប្រទេសសហរដ្ឋអាមេរិកបានសម្តែងក្តីព្រួយបារម្ភពីសុវត្ថិភាពកុមារតូចៗ ខណៈជំងឺមហារីកសួតប្រភេទថ្មី Microns បានចម្លងដល់កុមារតូចៗ និងមនុស្សពេញវ័យផងដែរ  ។

យោងតួលេខមន្ទីរពេទ្យរដ្ឋ Ohio Hospital association បានបង្ហាញថា អ្នកជំងឺសរុប១២៥នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគCovid-19 ប្រភេទថ្មី Micronsមាន១៧នាក់ជាកុមារអាយុក្រោម១៧ឆ្នាំបានឆ្លងមេរោគប្រភេទថ្មី ។

សេចក្តីប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី៣០ខែធ្នូ២០២១ថា រដ្ឋ Florida Newjesey និង រដ្ឋ Illinois ត្រូវបានធ្វើការត្រួតពិនិត្យ CDC ដើម្បីត្រៀមរៀបចំបើកសាលារៀនឡើងវិញនាដើមឆ្នាំ២០២២នេះ ។ក្នុងនោះសាលារៀននៅ ក្រុង NewYork ប្រមាណជា១,០០០បន្ទប់ និងសិស្សតូចៗ ចំនួន ១លាននាក់ គ្រោងនឹងអនុញ្ញាតឲ្យបានចូលទៅសាលាវិញ ថ្ងៃទី០៣ខែមករា២០២២នេះ ។

ប្រជាជនអាមេរិក២៥% ស្មើនិង៧៤លាននាក់ អាយុចាប់ពី១៨ឆ្នាំឡើងបានចាក់ថ្នាំបង្កា ជំងឺមហារីកថ្លើមប្រភេទថ្មី ខូវិដ-19 កុមារតូចៗចំនួន៤០%អាយុចាប់ពី៥ឆ្នាំទៅ១៧ឆ្នាំបានទទួលថ្នាំបង្ការជំងឺខូវិដ-19 ។ចំណែកមនុស្សធំ៨០%អាយុ១៨ទៅ២២ឆ្នាំពួកគេមិនទាន់បានទទួលថ្នាំ វ៉ាក់សាំងការពារជំងឺមហារីកសួតប្រភេទថ្មី ខូវិដ-19 ទេ ។

សញ្ញាសម្គាល់របស់ជំងឺមហារីកសួតប្រភេទថ្មី Microns សម្រាប់កុមារមានអាការៈដូចជាគ្រុនក្តៅ រាគរ៉ាំរ៉ៃ ធ្វើឲ្យកុមារឆាប់ខ្វះជាតិទឹកពីអង្គប្រាណ ហើយវាងាយបង្កផលអាក្រក់ដល់កុមារទៀតផង ។

ប្រទេសសហរដ្ឋអាមេរិក មានរដ្ឋ សរុបចំនួន ៥០រដ្ឋ មានប្រជាជនសរុប ៣២៨លាននាក់ ជាប្រទេសមហាអំណាចនិងសេដ្ឋកិច្ចទី១លើពិភពលោកជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏ជាប់ជាប្រទេសទី៣ដែលមានផ្ទៃធំជាងគេ ។ ដោយ: វឌ្ឍនៈ

អត្ថបទពាក់ព័ន្ធ