ទំព័រដើម ព័ត៌មានអន្តរជាតិ ការពន្យាយាកំណើតដោយការដាក់កងដៃស្បូនមិនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ

ការពន្យាយាកំណើតដោយការដាក់កងដៃស្បូនមិនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ

ព័ត៌មានអន្តរជាតិ និងសុខភាព

0 មត្តិ

បរទេស÷ ករណីកម្រជួបនិងកើតមានឡើងគុណ វិបត្តិនៃការពន្យារកំណើតដោយការដាក់កងស្បូនអ្នកជម្ងឺស្ត្រីម្នាក់ជាជនជាតិវៀតណាមអាយុ២៧ ឆ្នាំ បានដាក់កងពន្យារកំណើតស្បូនបានរយៈពេល៦ ឆ្នាំបានទៅពិនិត្យសុខភាពជម្ងឺផ្នែករោគស្ត្រីពិនិត្យ រកកងតែរកមើលមិនឃើញក្នុងអំឡុងពេលនោះអ្នកជម្ងឺបានមានផ្ទៃពោះនិងបង្កើតកូនបានអាយុ៤ឆ្នាំ។ វត្ថុតាងដុំក្រួសដែលខាំជាប់និងកងពន្យាកំណើត

ក្រោយមកទៀតស្រាប់តែអ្នកជម្ងឺនេះមានអាការៈ ឈឺពោះរួចបានចូលមន្ទីរពេទ្យដើម្បីពិនិត្យនិង ព្យាបាលលទ្ធផលគឺ ឃើញកង១ស្ថិតក្នុងប្លោកនោម ហើយមានកករក្រួសខាំជាប់ទៅនឹងកងនោះបង្កើតបានជាដុំក្រួសមានទំហំ ២x ៤cmបានធ្វើការវះកាត់យកចេញនៅថ្ងៃ២៥ឧសភាឆ្នាំ២០២២ម្សិលមិញនេះនៅមន្ទីរពេទ្យខេត្ត Thuan Chau ប្រទេស វៀតណាម ។

គួសបញ្ជក់ថា៖បច្ចុប្បន្ននេះមានមធ្យោបាយច្រើន ពន្យារកំណើតបណ្តោះអាសន្ន អត់មានវិធីពន្យាកំណើតណាសុវត្ថិភាពដាច់ខាតនោះទេវិធីពន្យារកំណើតនីមួយៗតែងតែមានគុណសម្បត្តិគុណវិបត្តផ្សេងៗគ្នា ។

ការដាក់កងពន្យារកំណើតឧបករណ៍ស្បូនគឺជាវិធីមួយនៃការពន្យារកំណើតដែលចំណាយអស់លុយតិចហើយទទួលផលខ្ពស់។ ទោះបីយ៉ាងណា ក៍វាផ្ទុកនូវផលវិបាកមួយចំនួនដូចជា៖អាចបង្កអោយធ្លាយស្បូនបង្ករោគតំបន់បន្តពូជបំរែបំរួលរដូវឈឺពោះមានរដូវគ្រោះថ្នាក់ជាងហ្នឹងប្រសិនបើដាក់កងក្នុង រយះពេលយូរតែមិនបានពិនិត្យកងឲ្យទៀងទាត់ នោះកងនឹងទន្ទ្រានម្តងបន្តិចៗហើយធ្លាយសាច់ រួចចូលក្នុងពោះថែមទាំងចាក់ចូលទៅពោះវៀន ប្លោកនោមជាដើម។កងដែលធ្លាក់ចូលក្នុងប្លោកនោមស្ត្រីអ្នកជំងឺ

ជាមួយបងប្អូនស្ត្រីបន្ទាប់ពីដាក់កងពន្យារកំណើតគួរតែទៅពិនិត្យអោយបានទៀងទាត់០១ខែម្តង ក្នុងរយៈពេល០៣ខែដំបូងបន្ទាប់ពីនោះគឺ០៦ខែម្តង ហើយប្តូរកងអោយបានត្រឹមត្រូវតាមពេលកំណត់ ដើម្បីកាត់បន្ថយផលវិបាកគ្រោះថ្នាក់ដូចបានលើកឡើងខាងលើ ។

ទោះបីយ៉ាងណាក៍ដោយប្រសិនបើមានអាការៈណាមួយដូចជាឈឺពោះខុសប្រក្រតីធ្លាក់ឈាមអស់កំលាំងក្នុងខ្លួនបន្ទាបពីដាក់កងបងប្អូនស្ត្រីក៍ត្រូវតែ ទៅពិនិត្យវិញដែរ ៕ សម្រួលដោយ វេជ្ជបណ្ឌិត មុិញ ប៉ុផាន់

អត្ថបទពាក់ព័ន្ធ