ទំព័រដើម ព័ត៌មានអន្តរជាតិ វៀតណាមរីកចម្រើនលើទីផ្សារនាំចេញក្រោយបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិកNAFTA

វៀតណាមរីកចម្រើនលើទីផ្សារនាំចេញក្រោយបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិកNAFTA

0 មត្តិ

ប្រទេសវៀតណាម÷ លោកប្រធានសមាគមដែកថែបរបស់វៀតណាមលោកNghiêmXuânបានមានប្រសាសន៍ថាវៀតណាមមានទីផ្សារនាំចេញបានច្រើនចាប់តាំងពីបានចងក្រងសម្ព័ន្ធCPTPPនឹងបានចូលជាធរមាននាខែមករាឆ្នាំ២០១៩កន្លែងទៅ។ពោលគឺវៀតណាម មានសក្តានុពលលើវិស័យនាំចេញទីផ្សារដែកថែបរបស់ខ្លួនបានរីកចម្រើនហួសពីការរំពឹងទុកទៀតផង ។

ជាក់ស្តែងនៅខែតុលាឆ្នាំនេះក្រុមហ៊ុនវៀតណាមបាននាំចេញផលិតផលដែកទៅផ្សារខាងក្រៅជាង ៧០០,០០០តោនមានតម្លៃសរុប៨០០០លានដុល្លារសហរដ្ឋអាមេរកគឺសម្រាប់ប្រទេសអាមេរិកកណ្តាល តែប៉ុណ្ណោះ ។

ចំណែកប្រទេសម៉ិកស៊ិកដែលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាមេរិកខាងជើង ដែរនោះ (NAFTA) គឺជាទីផ្សារដ៏សំខាន់សម្រាប់អ្នកផលិត វៀតណាមសរុបរួម វិស័យនាំចេញរបស់គេកំពុងតែមានសក្តានុពលខ្លាំងសម្រាប់ទីផ្សារអាមេរិកខាងជើង។

យ៉ាងណាមិញក្រុមហ៊ុនវៀតណាមនៅតែមានសុទិដ្ឋិនិយមសម្រាប់ទីផ្សារនាំចេញផលិតផលដែករបស់ខ្លួនទៅកាន់ទីផ្សារពាណិជ្ជកម្មសេរីទន្ទឹមនឹងនេះ វៀតណាមមានមោទនភាពខ្ពស់ដែលរកឃើញផ្លូវនាំទំនិញទៅកាន់ទីផ្សារជាច្រើននៅជុំវិញពិភពលោក។

ផលិតករដែកថែបរបស់វៀតណាមគួរតែរំពឹងថានឹងមានការត្រួតពិនិត្យកាន់តែតឹងរឹងពីមេធាវីការពារពាណិជ្ជកម្មដើម្បីចងក្រងច្បាប់ស្តីពីការនាំចេញទៅថ្ងៃអនាគត់ដ៏វែងឆ្ងាយទៀត  ។

អត្ថបទពាក់ព័ន្ធ