ទំព័រដើម ព័ត៌មានសំខាន់ៗ ពលករខ្មែរ៤១នាក់ត្រូវទាហានឈុតខ្មៅថៃចាប់នៅខេត្តស្រះកែវឆ្លងដែនខុសច្បាប់

ពលករខ្មែរ៤១នាក់ត្រូវទាហានឈុតខ្មៅថៃចាប់នៅខេត្តស្រះកែវឆ្លងដែនខុសច្បាប់

0 មត្តិ

បន្ទាយមានជ័យ÷ កាលពីព្រលប់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ ពលករខ្មែរ៤១នាក់ខណឆ្លងដែនតាមមេខ្យល់លួងលោមឲ្យចូលទៅប្រទេសថៃ ដោយខុសច្បាប់ តាមច្រករបៀងនានាក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

ពេលតម្រួតថៃ សួរនាំ

ពលករខ្មែរដែលត្រូវបានថៃ ចាប់នោះពួកគេមាន២ ក្រុមលាក់ខ្លួន តាមគុម្ពព្រៃចំកាដំឡូងមី របស់ប្រជាជនថៃ នៅនិងស្រុកតាប្រាយ៉ា ខេត្តស្រះកែវប្រទេសថៃ ។

ពលករខាងលើ ត្រូវបានប្រភពព័ត៌មានរាយការណ៍ មកថា ពួកគេត្រូវចាយលុយបង់ឲ្យមេខ្យល់ ក្នុងម្នាក់ៗ ចំនួន៦០០០បាតប្រាក់សៀមដោយធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា ម្តុំភូមិចំការគរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

តម្រួតថៃឃាត់ខ្លួនពលករខ្មែរខុសច្បាប់

លុះពេលយប់ទើបមេខ្យល់ គេយកម៉ូតូ ឌុបដាក់តាម ព្រំដែនកម្ពុជា-ថៃ ហើយក៏ធ្វើដំណើរ តាមផ្លូវព្រៃជ្រៅ ចម្ងាយប្រមាណជាង ៥គីឡូម៉ែត្រ ទើបដល់ កន្លែងស្ងាត់ នាំគ្នាឈប់សំរាក ចាំមេខ្យល់ ខាងថៃ គេមកទទួល ។ប៉ុន្តែចៃដន្យពេលកំស្នាក់នៅ ក្នុងព្រៃ ស្រាប់តែ ពលរដ្ឋថៃ រាយការណ៍ជូនសមត្ថកិច្ច ទើបបានត្រូវ ទាហានចុះមកចាប់តែម្តង ។

ពេទ្យពិនិត្យសុខភាពពលករខ្មែរ

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចខាងកម្ពុជា ជាពិសេស ការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជាថៃ លោកពេជ្រ វណ្ណា មិនដែលធ្វើដឹង ជុំវិញអាជ្ញាធរថៃ ចាប់ខ្លួនពលករខ្មែរនោះទេ ៕ ដោយ តំបន់៥

អត្ថបទពាក់ព័ន្ធ