ទំព័រដើម Uncategorized មេតុងទីនអនឡាញខ្នងក្រាស់ល្បីល្បាញខាងឆបោកបានត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

មេតុងទីនអនឡាញខ្នងក្រាស់ល្បីល្បាញខាងឆបោកបានត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍

0 មត្តិ

ភ្នំពេញ ៖ មេតុងទីនអនឡាញខ្នងក្រាស់ល្បីល្បាញ ខាងរកស៊ីឆបោក គឺ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនហើយកាលវេលាម៉ោង១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ។

ករណីចុះឃាត់ខ្លួនស្ត្រីខាងលើធើ្វឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធនិង ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។

មុនពេលសមត្ថកិច្ច ចាប់ខ្លួន ស្ត្រីជើងខ្លាំងរូបស្រស់ ដែលគេស្គាល់ថា ជាមេតុងទីន វ័យក្មេងរូបនេះ បានធ្វើវីដេអូ ស្តីបន្ទោសឲ្យ អ្នកនាង សឿសុធារ៉ា ថា ឆ្គួតចិត្តបាត់ ដោយសារជំពាក់បំណុលគេច្រើនពេក ក្រោយពីបាន ឡាយ៍វីដេអូរ ដៀលអ្នកនាង សឿសុធារ៉ា រួចរាល់ ស្រាប់តែមហាជន រិះគន់យ៉ាងចាស់ដៃ លើរូបនាង ។មិនយូរប៉ុន្មានស្រាប់តែឃើញនាង រត់ទៅរក អ្នកនាង សឿសុធារ៉ាដើម្បីសូមទោសជាសាធារណៈផងដែរ ៕

អត្ថបទពាក់ព័ន្ធ