ទំព័រដើម ព័ត៌មានសំខាន់ៗ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៥នាក់សង្ស័យពាក់ព័ន្ធករណីបង្កៃគ្រាប់បែកមុខណាហ្គាវើលដ៍ 

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៥នាក់សង្ស័យពាក់ព័ន្ធករណីបង្កៃគ្រាប់បែកមុខណាហ្គាវើលដ៍ 

សន្តិសុខសង្គម

0 មត្តិ

ភ្នំពេញ÷ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៥នាក់សង្ស័យពាក់ព័ន្ធករណីបង្កៃគ្រាប់បែកមុខណា ហ្គាវើលដ៍កាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២កន្លងទៅ ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៧និង៣៥នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​​ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ចចចំណុចផ្ទះលេខ១៩បូរីប៉េងហួតបឹងស្នោរ​ ផផ្លូវM-០២សង្កាត់និរោធ​ ខខណ្ឌច្បារអំពៅរាជធានីភ្នំពេញ​។

ក្រុមជនជាតិចិនដែលជាជនសង្ស័យមានឈ្មោះ​ ៖

១៖ ឈ្មោះ​ YANG JIAKANG ភេទប្រុស​ អាយុ​២៦ឆ្នាំ​ជនជាតិ​ចិន​អអ្នកបេីករថយន្ត។

២៖ ឈ្មោះ​ TU LINAN ភេទស្រី​ អាយុ២៣ឆ្នាំ​ ជនជាតិ​ចិន​ ។

៣៖ ឈ្មោះ​ YANG YUDONG ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​ ។

៤៖ ឈ្មោះ​ CHEN DI ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិ​ចិន​ ។

៥៖ ឈ្មោះ​ សួង​ ស្រីអូន​ ភេទស្រី​ អាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរ​ ។

ចចំណែកវត្ថុតាងចាប់យកមានរថយន្ត០១គ្រឿង ម៉ាក​ LANG ROVER DEFENDER ពណ៍​ស្លែ​ សេរី២០២១​ ពាក់ផ្លាកលេខ​ កម្ពុជា​-LC.9888 ។

អត្ថបទពាក់ព័ន្ធ