ទំព័រដើម ព័ត៌មានសំខាន់ៗ បង្ក្រាបគ្រឿងញៀនឃ្លាំងស្នាក់នៅរបស់ជនបរទេសបានជិត១តោននៅខេត្តព្រះសីហនុ

បង្ក្រាបគ្រឿងញៀនឃ្លាំងស្នាក់នៅរបស់ជនបរទេសបានជិត១តោននៅខេត្តព្រះសីហនុ

ព័ត៌មានសន្តិសុខសង្គម

0 មត្តិ

ខេត្តព្រះសីហនុ៖កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបើកប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀននៅចំណុចឃ្លាំងជួល១កន្លែងស្ថិតក្នុង ភូមិ២សង្កាត់លេខ៣ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២២ម្សិល មិញ។

ប្រតិបត្តិការចុះបង្ក្រាបឃ្លាំងសម្ងាត់ខាងលើកម្លាំងបាន រកឃើញវត្ថុសង្ស័យជាសារធាតុញៀន បានចំនួន៣៤បាវអង្ករដែលមានទម្ងន់សរុប៨៨៤ គីឡូក្រាម ។

លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានយើងកាលពីថ្ងៃទី១១ ខែធ្នូនេះថា÷ប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀននេះកម្លាំងកងរាជអាវុធហត្ថរបស់លោកដឹកនាំនិងសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បើកការស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបក្នុងនោះបានរកឃើញគ្រឿង ញៀនជិត៩០០គីឡូក្រាមនៅនឹងកន្លែង ។

ក្រោយបង្ក្រាបកម្លាំងបានប្រមូលវត្ថុតាងចាប់យក យកទៅរក្សាទុកនៅញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី -ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធយកមកផ្តន្ទាទោសតាមផ្លីវច្បាប់ ។

មន្ត្រីសង្គមស៊ីវិលបានសម្តែងក្តីព្រួយបារម្ភ ចំពោះសន្តិសុខសង្គម ព្រោះស្របពេល កម្ពុជា បានទទួលយកជនជាតិ ចិនចូលមកធ្វើការ រកស៊ី នៅកម្ពុជា ជាពិសេសខេត្ត ព្រះសីហនុ កំណើននៃការជួញដូរ គ្រឿងញៀនហាក់ដូចជា រីកលូតលាស់ខ្លាំង គួរឲ្យកត់សម្គាល់ ។

ក្រុមសង្គមស៊ីវិលដដែលបានទទូចឲ្យអាជ្ញាធរ ពាក់ព័ន្ធគប្បីរឹតត្បិត អំពើជួញដូរគ្រឿងញៀន និងគ្រប់គ្រងឲ្យបានដាច់ខាតនូវ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដើម្បីមានឱកាស អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ តាមរយៈពាណិជ្ជករស្អាតស្អំ សហគមន៍គ្មានគ្រឿងញៀន។ល។ ៕

 

 

អត្ថបទពាក់ព័ន្ធ