ទំព័រដើម ព័ត៌មានជាតិ ចិនបើកបររថយន្តសេរីទំនើបបុកនិងកង់បីឥណ្ឌាបង្កការភ្ញាក់ផ្អើល

ចិនបើកបររថយន្តសេរីទំនើបបុកនិងកង់បីឥណ្ឌាបង្កការភ្ញាក់ផ្អើល

ចរាចរណ៍

0 មត្តិ

ភ្នំពេញ÷ បុរសនារី​ជនជាតិ​ចិន​ពីរ​នាក់​បេីក​រថយន្ដ​សេរី​ទំនើប​ម៉ាក​ PORSCHE ពណ៌​ក្រហម​ ពពាក់ស្លាកលេខភ្នំពេញ​ 2BS-8111 បេីក​បុក​​កង់​បី​ឥណ្ឌា​ ពណ៌​លឿងពាក់ស្លាកលេខតាកែវ​ 1Q-1660 បណ្ដាល​ម្ចាស់​រង​ររបួសរួច​នារី​ដែល​ធ្វេី​ដំណេីរ​ក្នុង​រថយន្ដ​បាន​ចុះ​វាយ​ម្ចាស់​កង់​បី​បន្ថែមទៀត​ ។

ហេតុការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​អូរឫស្សី​ទទី៤ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១២:៣០នាទី​យប់​ រំលង​អអាធ្រាត្រ ឈានចូលថ្ងៃ​ទី​២២​ ខែមករាឆ្នាំ​២០២៣។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​វាស់​វែង​យក​រថយន្ត​និង​កង់​បី​ឥណ្ឌា​ ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ តាម ផ្លូវ ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវ គោក  ​។

សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះត្រូវបានស្ត្រីម្នាក់ជិះរថយន្តទំនើបជាមួយជនបង្កបានប្រើហិង្សាលើម្ចាស់កង់បី ដែលជាអ្នកបង្កឱ្យមានបទល្មើសផ្សេងមួយទៀតបែបនេះ អាជ្ញាធរគប្បីស្វែងរកយុត្តិធម៌ជូនម្ចាស់កង់បីផង ៕

អត្ថបទពាក់ព័ន្ធ