ទំព័រដើម ទេសចរណ៍ នាវាទេសចរណ៏ចាប់ផ្ដើមនាំភ្ញៀវមកកម្សាន្តនៅខេត្តព្រះសីហនុជាបន្តបន្ទាប់ហើយ

នាវាទេសចរណ៏ចាប់ផ្ដើមនាំភ្ញៀវមកកម្សាន្តនៅខេត្តព្រះសីហនុជាបន្តបន្ទាប់ហើយ

ទេសចរណ៍

0 មត្តិ

ព្រះសីហនុ៖បន្ទាប់ពីប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩បានល្អ និងបានបើកជំហរសេដ្ឋកិច្ចនិងសង្គមឡើងវិញចាប់ ពីចុងឆ្នាំ២០២២និងដើមឆ្នាំ២០២៣នេះអ្នកទេស ចរណ៏បរទេសបានសម្រុកចូលមកកម្សាន្តប្រទេស កម្ពុជាយើងឡើងវិញជាបន្តបន្ទាប់ហើយដែរ ។

ក្នុងនោះ​មាននាវាទេសចរណ៍បរទេសខ្នាតយក្សចំនួន៤គ្រឿងហើយដែលបានចូលមក​កាន់​កំពង់ផែ​ខេត្តព្រះសីហនុត្រឹមថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០ ២៣នេះ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ​បានបញ្ជាក់ថា ការ​ត្រលប់មកវិញរបស់ទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ពិសេសទឹកដីខេត្តព្រះសីហនុ តាមរយៈនាវាខ្នាត​យក្សជាបន្តបន្ទាប់បែបនេះគឺក្រោយពីភ្ញៀវទេសចរបានដឹងថា ប្រទេសកម្ពុជា អាច​គ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩បានល្អប្រសើដូច្នេះទេសចរណ៍ដែលធ្លាប់មកកម្សាន្ត នៅប្រទេសកម្ពុជា តាំងពីមុនពេលវិបត្តិកូវីដ-១៩ក៏ចាប់ផ្ដើមត្រឡប់មកវិញបណ្ដើៗហើយ។

បើតាមលោកប្រធានមន្ទីរទេសចរណ៍ ​នាព្រឹកថ្ងៃទី១៨ ខែមករានេះ នាវាទេសចរណ៍បរទេសមួយ​គ្រឿង​ទៀតឈ្មោះ OCEAN ODYSSEY សញ្ជាតិ BAHAMAS បានចូលចតកំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ។

លោកបញ្ជាក់ថានាវានេះបាននាំភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ ចំនួន១៣៧នាក់ស្រី៨៤ នាក់ (ភ្ញៀវភាគច្រើន គឺសញ្ជាតិសអាមេរិកមានចំនួន ១២៣នាក់មកទស្សនាប្រទេសកម្ពុជា​រយពេល ២ថ្ងៃ។ នាវានេះធ្វើដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជាហើយនឹងចាកចេញទៅវិញ​នៅ​វេលាម៉ោង៦ល្ងាចថ្ងៃទី១៩ខែមករា។

ទិដ្ឋភាពកប៉ាល់ចុះចតនៅកំពង់ផែ

ចំណែក កាលពីថ្ងៃទី ទី១៤ ខែមករា ឆ្នាំ២០២៣នេះដែរនាវាទេសចរណ៍ខ្នាតយក្ស១គ្រឿង ផ្ទុក​អ្នកដំណើរ និងនាវិកជិត១ពាន់នាក់ ក៏បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើ​ទស្សនកិច្ចក្នុងខេត្តរយៈពេល១ថ្ងៃផងដែរ។ ​នាវាទេសចរណ៍ខ្នាតធំនោះ ​ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មាន ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩ នាក់ និងនាវិក ៤៣០ នាក់។

គួរបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុជាលើកទី៤ ហើយ​ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយ​រយៈដោយ​សារការរាំងស្ទះពីវិបត្តិជំងឺកូវីដ-១៩នាពេលកន្លងមក៕

អត្ថបទពាក់ព័ន្ធ