ទំព័រដើម ព័ត៌មានជាតិ ដកស្រួលដាក់ស្រួលដូចសេវាកម្មធនាគារWingជុំវិញបញ្ចប់មុខតំណែងមន្ត្រីនៅកម្ពុជា

ដកស្រួលដាក់ស្រួលដូចសេវាកម្មធនាគារWingជុំវិញបញ្ចប់មុខតំណែងមន្ត្រីនៅកម្ពុជា

ព័ត៌មានជាតិនិងសង្គម

0 មត្តិ

ភ្នំពេញ÷ ប្រមុខរដ្ឋស្តីទីបញ្ចប់មុខតំណែងលោក សែម សក្កិសិនា ពីទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាឋានៈស្មើរដ្ឋលេខាធិការជុំវិញករពីពុករលួយ

បើទោះបីការដកហូតតំណែងនេះ មិនបានបញ្ជាក់ពីមូលហេតុក៏ដោយ តែតាមព័ត៌មានទទួលបាន គឺអាចពាក់ព័ន្ធនិងករណីគេចពន្ធ ហើយរហូតមានដីកាពីតុលាការកោះហៅទៀតផងឲ្យចូលខ្លួនទៅដោះស្រាយគ្នាតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានទម្លាយពីការចាប់ខ្លួន ជនខិលខូចដែលស៉ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុន បង្កើតវិក្កយបត្រខ្យល់ មានទឹកប្រាក់៨៩លានដុល្លារអាមេរិក ដើម្បីកាត់កង គេងបន្លំពន្ធរដ្ឋរាប់លានដុល្លារ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកបន្លំឈរឈ្មោះនេះ គឺជាបុគ្គលិករបស់ភោជនីយដ្ឋានមួយ ដែលបុគ្គលនោះមានឈ្មោះ ប៊ុន ឆ្លាត ដែលរូបគេ និងបក្ខពួកបានចេញវិក្កយបត្រចំនួន៩៩២ ដែលមានទឹកប្រាក់ពន្ធ៨៩លានដុល្លារ ហើយមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនផងដែរ៕

 

អត្ថបទពាក់ព័ន្ធ