ទំព័រដើម ទេសចរណ៍ កីឡាការិនី AngeLa Lee ម្ចាស់ខ្សែក្រវាត់ប្រចាំសង្វៀនONEជាស្ត្រីឆ្នើមលើលោក

កីឡាការិនី AngeLa Lee ម្ចាស់ខ្សែក្រវាត់ប្រចាំសង្វៀនONEជាស្ត្រីឆ្នើមលើលោក

ព័ត៌មាន កីឡា

0 មត្តិ

បរទេស÷ ក្រោយការប្រកួតយ៉ាងស្វិតស្វាញរវាងជើងខ្លាំង ជាច្រើនរូបប្រចាំសង្វៀនវន័ឆែម ពាន ហ្សីបនាទឹកដីប្រទេសសិង្ហបុរី កាលពីថ្មីៗកន្លងទៅនេះ គឺកីឡាការិនីឈ្មោះAngela Lee ដែលនាងបានក្លាយជាម្ចាស់ខ្សែក្រវាត់ទាំងខ្លួននៅមានកូននៅតូចនៅឡើយ ។

អ្នកនិយមតាមដានសីល្បគុនខ្មែរ ក៏ដូចជាលើស កលលោកបាន បើកភ្នែកធំៗ ក្រោយគណៈកម្មការប្រកាស់ពិន្ទុនិងផ្តល់ជ័យលាភី ប្រគល់ពានរង្វាន់ និងខ្សែក្រវាត់ដ៏ប្រណិតបំពាក់ជូននាងបង្កបរិយា កាសសប្បាយរីករាយនិងជ័យជំនះនោះ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋនាំគ្នាបង្កការភ្ញាក់ផ្អើលនោះ គឺ កីឡាការិនីដ៏ស្រស់សោភារូបនោះបានបង្ហាញវត្តមានកូនតូចរបស់នាងអាយុប្រហែល១ខួបនិងវត្តមានប្តីរបស់នាងផងដែរ ។

មហាជន បានចោទជាសំណួរយ៉ាងច្រើនខណៈដែលឃើញនាងពរកូនតូចហើយត្រូវបានអាជ្ញាកណ្ដាលបំពាក់ខ្សែក្រវាត់ជូននោះគឺមហាជន ស្រែកហ៊ោទះដៃសាទរដល់នាងស្ទើរតែពេញ សង្វៀន ONE តែម្តង។ជាមួយគ្នានេះ AngeLA Lee បានសម្តែងនូវក្តីត្រេកអរខណៈជីវិតបានជោគជ័យលើ វិថីប្រដាល់សេរីសិល្បៈគុនថៃ ក្នុងវិសារដ៏លំបាក តែនាងប្រឹងប្រែងធ្វើបានយ៉ាងល្អ៕

 

អត្ថបទពាក់ព័ន្ធ