ទំព័រដើម ព័ត៌មានជាតិ គ្រាប់DKA82ចំនួន១៥គ្រាប់ត្រូវអ្នកស្រុកប្រទះឃើញពេលភ្ជួរដីស្រែ

គ្រាប់DKA82ចំនួន១៥គ្រាប់ត្រូវអ្នកស្រុកប្រទះឃើញពេលភ្ជួរដីស្រែ

ព័ត៌មានជាតិ សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៨គ្រាប់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ខណៈពួកគេបានភ្ជួរដីស្រែមួយកន្លែង ស្ថិតក្នុងភូមិតាដួលឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ទិដ្ឋភាពមន្ត្រីសយីម៉ាកប្រមូលគ្រាប់

លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានថ្លែងឲ្យដឹងថា គ្រប់យុទ្ធភ័ណ្ឌដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នេះជាប្រភេទគ្រាប់ដេកា៨២ ចំនួន១៥គ្រាប់ ប្រភេទមុីន៦៩ចំនួន១គ្រាប់ និងប្រភេទ៦០MM ចំនួន២គ្រាប់ដែរ ។

ប៉ុលិសដដែលបានឲ្យដឹងបន្ថែមទៀតថា ឈ្មោះ សុំាង ចាយភេទប្រុស អាយុ៣៥ឆ្នាំជាអ្នកបាន ប្រទះឃើញហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។ក្រោយមកទើបកម្លាំងប៉ុស្តិ៍និងមន្ត្រីចំចាត់មុីនសុីម៉ាក  ធ្វើការប្រមូលគ្រាប់ទាំងនោះដើម្បីយកទៅកំទេចចោល តាមបច្ចេកទេស ។

អត្ថបទពាក់ព័ន្ធ