ទំព័រដើម ព័ត៌មានជាតិ ឪពុកចុងតិរច្ឆានប៉ងរំលោភសេពសន្ទវ:កូនស្រីចុងត្រូសមត្ថកិច្ចវៃខ្នោះ

ឪពុកចុងតិរច្ឆានប៉ងរំលោភសេពសន្ទវ:កូនស្រីចុងត្រូសមត្ថកិច្ចវៃខ្នោះ

ព័ត៌មានជាតិ សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយទទួលបានបណ្ដឹងពីស្ត្រីឈ្មោះអ៊ុតសុគន្ធាអាយុ៤៤ឆ្នាំនៅភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។រូបឪពុក តិរច្ឆាននិង កុមារីរងគ្រោះ

សមត្ថកិច្ចបានឲ្យដឹងថា÷កាលពីថ្ងៃ២៦ខែមករាឆ្នាំ២០២២កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល
បានចុះចាប់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងរបស់ម្ដាយកុមារីរងគ្រោះ កាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២២ កន្លងទៅ ។

ជនសង្សយ័ដែលបានត្រូវចាប់ខ្លួនឈ្មោះសុខ ផានិត មានអាយុ៤០ឆ្នាំជាប្ដីចុងគឺបានធើ្វសកម្មភាពយកដៃស្ទាបកេរ្តភេទកូនចុងប៉ងរំលោភតែម្តាយឃើញហើយប្តឹងសមត្ថកិច្ចកុមារីរងគ្រោះអាយុ១៣ឆ្នាំដែលឪពុកចុង ចិត្តជាតិរច្ឆានប៉ុនប៉ងរំលោភនោះមានឈ្មោះលមល រស់នៅជាមួយគ្នា ។

សមត្ថកិច្ចបានបន្តទៀតថាបន្ទាប់ពីធ្វើសកម្មភាពហើយបានគេចចេញពីផ្ទះបាត់លុះដល់ម៉ោង១៧កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានចាប់ជនសង្ស័យពីភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្តាលយកមកសាកសួរ សមត្ថកិច្ចបានបញ្ជាក់ទៀតថាជនសង្ស័យបានសារភាពខ្លួនបានប្រព្រឹត្តលើកូនចុងដោយប្រើម្រាមដៃធ្វើសកម្មភាពរុកចូលកេរ្តភេទកូនស្រីមែន ។

ក្រោយសួរនាំសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនឪពុកចុងដែលជាជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់នៃព្រះរាជា ណាចក្រកម្ពុជា៕ ដោយ: ពៅរី

 

អត្ថបទពាក់ព័ន្ធ