ទំព័រដើម ព័ត៌មានជាតិ ហេតុអ្វីលោកប៉ែននួនហ៊ានប្តឹងចៅក្រមនិងព្រះរាជអាជ្ញាទៅក្រសួងយុត្តិធម៌

ហេតុអ្វីលោកប៉ែននួនហ៊ានប្តឹងចៅក្រមនិងព្រះរាជអាជ្ញាទៅក្រសួងយុត្តិធម៌

ព័ត៌មានជាតិ និងសង្គម

0 មត្តិ

ឧត្ដរមានជ័យ ៖ ចៅក្រមពីររូបនិងព្រះរាជអាជ្ញារងចំនួន ២រូបផងនៅថ្ងៃទី២៥ខែមករាឆ្នាំ២០២២ នេះ ត្រូវបាន លោក ប៉ែន នួនចាងហ្វាងការផ្សាយសារព័ត៌មានស្រទាប់យុវវ័យបានប្ដឹងទៅក្រសួងយុត្តិធម៌ករណីកាត់ក្ដីដោយអយុត្តិធម៌ចំពោះរូបលោក ។លោកចាងហ្វាងប៉ែននួន

យោងតាមពាក្យបណ្ដឹងរបស់លោកប៉ែននួនគោរពជូនឯកឧត្ដមកើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ចុះថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២២បានសរសេរថា÷កម្មវត្ថុសុំប្ដឹងចៅក្រមចំនួន២ រូប និងព្រះរាជអាជ្ញារងចំនួន២រូបពាក់ពន្ធ័ និងកាត់ក្ដីអយុត្តិធម៌ ចំពោះខ្ញុំបាទមានដូចខាងក្រោម÷
ទី១ឈ្មោះស៊ឹម ពិចិត្រអតីតចៅក្រមសាលាដំបូងខេត្តឧត្ដរមានជ័យទី២ឈ្មោះគង់ រតនា អតីត ព្រះរាជអាជ្ញរងសាលាដំបូងខេត្តឧត្ដរមានជ័យទី៣ឈ្មោះអ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញទី៤ឈ្មោះអួង​ វុទ្ធា ចៅក្រមសាលាដំបូងក្រុងភ្នំពេញដែលបានកាត់ក្ដីកំបាំងមុខយ៉ាងអយុត្តិធម៌កាលពីថ្ងៃទី០៦ខែមករាឆ្នាំ២០២២ ។

តាមបណ្ដឹងរបស់ឈ្មោះអ៊ុកគឹមលី ជា យោធាពាក់ផ្កាយ២បានប្ដឹងមកលើលោក ប៉ែន នួន កាលពីថ្ងៃទី១៦ខែធ្នូ ឆ្ឋាំ២០២០ក្រោយចេញផ្សាយព័ត៍មានពិតរឿងករណីរំវិវាទដីរវាងពលរដ្ឋ០៤គ្រួសារនៅលើផ្ទៃដី៦ហិកតាស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យដើម្បីផ្សាយជូនថ្នាក់ដឹកនាំបានដឹងជាព័ត៌មាន  ។លោកផ្កាយ២និងពាក្យបណ្តឹង

លោក ប៉ែននួន ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ០៤គ្រួរសារទៀតដែលត្រូវបានបុគ្គលពាក់ផ្កាយ២ ឈ្មោះអ៊ុក គឹម លី ឃុបឃិតជាមួយមន្រ្ដីក្រោមឱវាទ ឈ្មោះយឹម សេន រំលោភយកដីធ្លី ។

សូមបញ្ជាក់ថា លោក ឈ្មោះ អ៊ុក គឹមលីមានលិខិតធ្វើអំណោយផ្ដាច់មិនប្រក្រតីទៅឈ្មោះ យឹម សេន កាលពីថ្ងៃទី១២ ខែ០៤ ឆ្នាំ២០១៦និងលិខិតកាន់កាប់ប្រើប្រាស់ ចេញថ្ងៃទី១២ ខែមេសាឆ្នាំ២០១៩ ដែលត្រូវបានអាជ្ញាធរភូមិទឹកជប់ឃុំត្រពាំងប្រិយ៍ធ្វើលិខិតបដិសេធ ចោលទាំងអស់  ។

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២លោក ចៅក្រមលោក អ៊ួង វុទ្ធា និងលោកអ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារងសាលាដំបូងក្រុងភ្នំពេញបានកាត់កំបាំងមុខឲ្យសងជំងឺចិត្ដទៅឲ្យ ឈ្មោះអ៊ុក គឹមលីជាដើមបណ្ដឹង៦០០០០០០-ប្រាំមួយលានរៀលនិងធ្វើការផាកពិន័យ ៣០០០០០០ បីលានរៀល។
ក្នុងសំណុំរឿងតែមួយបុគ្គលពាក់ផ្កាយពី ឈ្មោះអ៊ុក គឹមលី បានប្ដឹងទៅសាលាដំបូងខេត្តឧត្ដរមានជ័យផង និងទៅសាលាដំបូងក្រុងភ្នំពេញផង  ។
ដោយ ចៅក្រមឈ្មោះស៊ឹម ពិចិត្រ និងព្រះរាជអាជ្ញារង ឈ្មោះ គង់ រតនា សាលាដំបូងខេត្តឧត្ដរមានជ័យ បានជំនុំជម្រះកាត់ក្ដីអោយគាត់សងជំងឺចិត្តទៅអោយ ឈ្មោះអ៊ុក គឹមលី ៤០,០០០០០០សែសិបលានរៀលនិងឈ្មោះ យឹម សេន ៤០,០០០០០០សែសិបលានរៀលនិងផាកពិន័យចូលរដ្ឋ ៥០០០០០០រៀលប្រាំលានរៀលចូលសវនាការកាលពីថ្ងៃទី០១ ខែតុលាឆ្នាំ២០២០ បច្ចុប្បន្នបានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ។

  លោកថាអ្នករងគ្រោះពិតប្រាកដដែលត្រូវបានបុគ្គល ជាយោធាពាក់ផ្កាយ២ឈ្មោះ អ៊ុកគឹមលី និងឈ្មោះ យឹម សេន រំលោភយកដីហើយប្ដឹងអោយសងជំងឺចិត្តបន្ថែមទៀតពិតជាអយុត្តិធម៌ខ្លាំងណាស់ ព្រោះមានឯកសារគ្រប់គ្រាន់និងសាក្សីម្ចាស់ដីសំរាប់ធ្វើអំណះអំណាងតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ