ទំព័រដើម ព័ត៌មានជាតិ និស្សិតច្បាប់យកកាំភ្លើងប៉េអឹមបាញ់សម្លាប់ខ្លួនដោយសាររឿង.

និស្សិតច្បាប់យកកាំភ្លើងប៉េអឹមបាញ់សម្លាប់ខ្លួនដោយសាររឿង.

ព័ត៌មានជាតិ និងសន្តិសុខ

0 មត្តិ

សៀមរាប ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅថ្ងៃទី២០ខែមករាឆ្នាំ២០២២ស្ថិតក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំក្រុងសៀមរាបគឺករណីនិស្សិតច្បាប់ម្នាក់កាំភ្លើងមន្ត្រីអាវុធហត្ថ គេស្គាល់ថាជាកងអង្គរក្សរ ឧកញ៉ា ហុង ពីវ បាញ់សម្លាប់ខ្លួនឯងត្រង់ចំណុចប៊ូទិចគ្រីសណាវីឡា ។ ទិដ្ឋភាពក្រោយនិស្សិតស្លាប់

ជនរងគ្រោះឈ្មោះ រស់ សៀវលាងភេទប្រុសអាយុ ២២ ឆ្នាំជានិស្សិតរស់នៅភូមិប្រិយចាស់សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។ សមត្ថកិច្ចបន្តថារឿងហេតុ គឺជនរងគ្រោះកំពុងហូបចុកជុំគ្នាជាមួយក្រុមគ្រួសារនៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ លុះរហូតដល់វេលាម៉ោង២០ និង ៥០នាទីជនរងគ្រោះបានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ឈ្មោះ រតនាហៅខ្លា៩ភេទប្រុស មិនស្គាល់ត្រកូលជាអាវុធហត្ថនៅរាជធានីភ្នំពេញ។ ដោយ ឈ្មោះ រតនា បានទុកអាវុធនៅលើកៅអីអង្គុយ នៅក្បែរជនរងគ្រោះហើយចេញទៅទិញម្ហូបនៅខាងក្រៅ ភ្លាមនោះជនរង គ្រោះបានយកកាំភ្លើងខ្លី អាមេបញ្ចូលគ្រាប់បាញ់ក្បាលផ្នែកខាងស្តាំបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។ពលរដ្ឋចោមរោមមើលហេតុការណ៍

តាមការរៀបរាប់ ឈ្មោះ ប្រាក់ សារិន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះបានឲ្យដឹងប្រាប់ថា នៅអំឡុងដើមខែធ្នូ ឆ្នាំ២០២១បន្ទាប់ពីម្ដាយក្មេករបស់ខ្លួនបានទទួលមរណភាពកូនប្រុសរបស់គាត់ឈ្មោះ រស់ សៀវលាង ចាប់ផ្ដើមមានអាការៈប្លែកៗនិយាយផ្ដេសផ្ដាសមានជំងឺបាក់ទឹកចិត្ត និងធ្លាប់និយាយ រកសម្លាប់ខ្លួនពីរដងមកហើយ។

កន្លងមកកូនប្រុសរបស់ខ្លួនធ្លាប់បានទៅចូលរួមបាញ់អាវុធគ្រាប់ពិតនៅទីលានជាច្រើនលើក។ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ក្រុមគ្រួសាររបស់ខ្លួនបានទៅភ្នំពេញដើម្បីចូលរួមភ្ជាប់ពាក្យក្មួយហើយនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះម្ដាយមីងរបស់ខ្លួនក៏ បានមកដែរ ដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយនៅវេលាម៉ោង ១៩ និង ៣០ នាទី រូបខ្លួននិងក្រុមគ្រួសារ បានមកចូល រួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយ មីងបានហូបចុកនៅខាងក្រៅ ចំណែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់គាត់ផឹកនៅតុខាងក្នុងប៊ូទិក

ជាក់ស្ដែងនៅវេលាម៉ោងប្រហែល២១និង០០នាទី ខណៈពេលកំពុងហូបចុកជុំគ្នាក៏ស្រាប់តែលឺសូរសំឡេងផ្ទុះអាវុធនៅខាងក្នុង ហើយភ្លាមនោះរូបខ្លួនបានស្ទុះទៅមើលក៏ឃើញកូនប្រុសឈ្មោះ រស់សៀវលាង បានដេកស្លាប់ផ្ងារពោះក្នុងថ្លុកឈាម ស្លាប់មួយរំពេចតែម្តង។

សមត្ថកិច្ច ថាយោងតាមបំភ្លឺរបស់ឪពុកជនរង គ្រោះ និងការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ការសន្និដ្ឋានរបស់លោកគ្រូពេទ្យ ជំនាញបានឲ្យដឹងថាករណីខាងលើនេះជាករណីអត្តឃាតបាញ់ សម្លាប់ខ្លួន ដោយឡែកចំពោះ ឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់អាវុធ ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ ព្រោះអាចមានទោសទណ្ឌដោយសារទុកដាក់អាវុធដោយការធ្វេសប្រហែស ៕ សៀមរាប

 

អត្ថបទពាក់ព័ន្ធ