ទំព័រដើម ព័ត៌មានជាតិ នគរបាលការពារព្រំដែនគោក៨១៥ស្រុកម៉ាឡៃឃាត់ពលករ២១នាក់ដើម្បីអប់រំ

នគរបាលការពារព្រំដែនគោក៨១៥ស្រុកម៉ាឡៃឃាត់ពលករ២១នាក់ដើម្បីអប់រំ

ព័ត៌មានជាតិ និង សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ យ៉ាងហោចណាស់កម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨១៥ស្រុកម៉ាឡៃបានធើ្វការស្ទាក់ឃាត់បានកម្លាំងពលករខ្មែរចំនួន ១៦នាក់កាលពីថ្ងៃសុក្រទី២១ខែមករា ឆ្នាំ២០២២ ខណៈពួកគេបំរុងនិងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតាមច្រករបៀង  ។

យោងតាមរបាយការណ៍របស់លោកអនុសេនីយ៍ទោ សុខ ណាវ មន្ត្រីប៉ុស្តិ៍ស្វាយព្រៃដែលដឹកនាំកម្លាំងសហការជាមួយយោធាកងពលតូចលេខ៥១ បានទប់ស្កាត់ពលករចំណាកស្រុក១៦នាក់កាលពីថ្ងៃ២១ខែមករាឆ្នាំ២០២២នាម៉ោង១៩និង១៥នាទី ។ លោកបានបញ្ជាក់ថា ពលរដ្ឋដែលកម្លាំងចម្រុះយើងឃាត់បាននោះ មាន៨នាក់ស្រីកុមារតូចម្នាក់ ពួកគេមកពីខេត្តចំនួន០២ គឺខេត្តសៀមរាប១៤នាក់និង២ទៀតមកពីខេត្តបាត់ដំបង ។ ទិដ្ឋភាពពេលអប់រំ

​ក្រោយឃាត់ខ្លួនសមត្ថកិច្ចយើងបានវាស់កំដៅលើពួកគាត់ដើម្បីស្វែងរកជំងឺខូវិដ-19 បន្ទាប់ពីធ្វើការណែនាំ កុំឲ្យពួកគាត់ធើ្វចំណាកស្រុកដោយខុសច្បាប់និងធ្វើកិច្ចសន្យាប្រគល់ជូនផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីអប់រំការបន្ត ។ដោយឡែកនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១វេលាម៉ោង២៣និង៤៥នាទី កម្លាំងប៉ុស្តិ៍ក្បាលទំនប់៥នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្ដិ៍ បានសហការជាមួយយោធាកងពល៥១និងកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ ក៏បានទប់ស្កាត់ពលរដ្ឋចំនួន០៥នាក់ដែរក្នុងនោះ ស្រី០២នាក់ ខណៈពួកគេបម្រុងលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ តាមភូមិសាស្ដ្រប៉ុស្តិ៍ ក្បាលទំនប់ត្រង់ចំណុចបន្ទាយទី២ស្ថិត ភូមិបន្ទាយទី២ឃុំអូរសំពណ៌ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។

សរុបពលរដ្ឋខ្មែរដែលត្រូវបានកម្លាំងយើងឃាត់បានគ្រាដែលពួកគាត់លួចប៉ងឆ្លងដែនចូលទៅ ប្រទេសថៃ ទប់ស្កាត់បានទាំង២លើកសរុប២១នាក់ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ស្រុកម៉ាឡៃ បានឲ្យដឹងថាលោកបានដាក់បទបញ្ជា ឲ្យកម្លាំងតាមគោលដៅ ធ្វើការល្បាតរួមគ្នាដើម្បីទប់ស្កាត់ពលករ ឆ្លងដែនចូលទៅប្រទេសថៃតាមរបៀងខុសច្បាប់ ។ ជាលទ្ធផលយើងបានទប់ស្កាត់បានទាន់ពេលវេលា ហើយបានធ្វើការអប់រំ ឲ្យពួកគាត់យល់ដឹង តមកបញ្ជូនឲ្យត្រឡប់ទៅ ស្រុកកំណើតវិញ ៕

 

អត្ថបទពាក់ព័ន្ធ