ទំព័រដើម ព័ត៌មានជាតិ ប្រជាពលរដ្ឋរាប់រយនាក់លើកបា៉ដាតវ៉ាឲ្យសម្តេចនាយរដ្ឋមន្ត្រីជួយរកយុត្តិធម៌

ប្រជាពលរដ្ឋរាប់រយនាក់លើកបា៉ដាតវ៉ាឲ្យសម្តេចនាយរដ្ឋមន្ត្រីជួយរកយុត្តិធម៌

0 មត្តិ

កំពង់ឆ្នាំង÷ប្រជាជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាចេញវ៉ាជាទ្រង់ទ្រាយធំនៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២១ ស្នើសុំឲ្យប្រមុខថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយរក យុត្តិធម៌ខណ:ប្រជាពលរដ្ឋចោទប្រកាន់លើលោកឧកញ៉ា អ៊ឹង ប៊ុនហូវ ជាអគ្គនាយ ក្រុមហ៊ុនថា បានរំលោភយកដីសហគមន៍បឹងជីភោជាង៧ហិកតា ធ្វើជាកម្មសិទ្ធិឯកជន ។

ទន្ទឹមគ្នានេះប្រជាជននៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក៏បានចេញតវ៉ារឿងឃុបឃិតគ្នាលក់ដីគណ:បក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ដីចំការដូងចំនួន១៧ហិកតាឲ្យទៅលោកឧកញ៉ា ស្ងាត់ៗដែរ មិនឲ្យថ្នាក់ដឹកនាំគណ:បក្សប្រជាជនថ្នាក់ដឹកនាំខេត្ត និងក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកកំពង់លែងបានដឹងនោះទេ ។

ពលរដ្ឋសហគមន៍ កំពង់លែងនាំគ្នាតវ៉ា

ការឃុបឃិរគ្នានេះមានអភិបាលបាលនៃគណ:អភិបាលស្រុក គឺ លោក សំ ចាន់ថន លោក ឡោ សាលឹម ប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលរងស្តីទី លោក ចេង ចាន់ដូរណា នៅស្រុកកំពង់លែង គេហៅខ្លាទាំងបី បានលក់ដីខាងលើឲ្យទៅលោកឧកញ៉ាខាងលើនោះផងដែរ ។

ប្រភពព័ត៌មានឲ្យដឹងថាសូម្បីតែប្រជាជនដើរកាប់ឱសថនៅទីតាំងដីខាងលើក៏មិនបានផង ដោយក្រុមហ៊ុនឲ្យសុំពីអ្នកយាមដីជាមុនសិន បើគ្នាគេ គេឲ្យចូលបើប្រជាជនដែលមិនមែនជាបក្ខពួកគ្នាគេ មិនអនុញាតឲ្យចូលទេ ។

សកម្មភាពអ្នកភូមិតវ៉ា

ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋសូមឲ្យថ្នាក់ដឹកនាំមេត្តាពិនិត្យនិងស៊ើបអង្កេតដីខាងលើនេះឲ្យបានស៊ីជម្រៅព្រោះមានការឃុបឃិតគ្នាលាក់បាំងជាប្រព័ន្ធ ប្រព្រឹត្តអំពើពុករលួយយកលុយដាក់ហោប៉ៅធើ្វមានបានរៀងៗខ្លួន ។ ពលរដ្ឋលើកឡើងថាលុយលក់ដីបានមិនបានយកទៅអភិរឌ្ឍន៍គណ:បក្សស្រុកឲ្យរីកចំរើនឡើយ ឬ ថាយកលុយទៅធ្វើផ្លូវក្នុងសហគមន៍ជូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងស្រុកកំពង់លែងនោះក៏បានធើ្វដែរ ។ ដោយ:កង្រី

អត្ថបទពាក់ព័ន្ធ