ទំព័រដើម ព័ត៌មានសំខាន់ៗ សមត្ថកិច្ច៤ខេត្តក្រុងបង្ក្រាបគ្រឿងញៀនជាង១តោននៅស្រុកកំពង់សិលា

សមត្ថកិច្ច៤ខេត្តក្រុងបង្ក្រាបគ្រឿងញៀនជាង១តោននៅស្រុកកំពង់សិលា

0 មត្តិ

កំពង់ស្ពឺ÷ សមត្ថកិច្ចជាច្រើនស្ថាបន័បង្ក្រាបករណីជួញដូរគ្រឿងញៀនជាង១តោនឈានដល់ផ្ទុះអាវុធមួយប្រាវបណ្តាលឲ្យស្លាប់ ជនជាតិ ចិនម្នាក់នៅតាមផ្លូវជាតិលេខ៤ស្រុកកំពង់សិលានាយប់ចូលថ្ងៃទី១២ធ្នូ ឆ្នាំ២០២១ ។

រថយន្តដឹកជញ្ជូនគ្រឿងញៀន

ករណីបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ គេឃើញមានសមត្ថកិច្ចចំរុះរួមមានមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន សហការជាមួយ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺខេត្តកោះកុងខេត្ត ព្រះ សីហ នុ និង រាជធានីភ្នំពេញ ។ ក្រោយទទួលបានព័ត៌មានជាក់លាក់ហើយ សមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាប ករណី កែ ច្នៃគ្រឿងញៀន ជាទ្រង់ទ្រាយ ធំស្ថិតនៅក្នុងក្រុមហ៊ុន ( ហ្វាមអេស៊ាង ឯក) រោងចក្រផលិតដំណាប់ស្វាយ មួយ កន្លែងស្ថិតក្នុងភូមិ ដំបងវេញ ឃុំសង្កែសាទ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

វត្ថុតាងក្រោយបង្ក្រាបបាន

ហេតុការណ៍ការប៉ះទង្គិចគ្នានៅ ផ្លូវជាតិលេខ៤ ខាងលើ កើតឡើងខណ:មេគ្រឿងញៀនកំពុងដឹកគ្រឿង ញៀន១ឡានឆ្ពោះទៅកាន់ខេត្ត ព្រះសីហនុ ។

ប្រភពព័ត៌មានខ្លះបានឲ្យដឹងថាប្រតិបត្តិការនោះកម្លាំង សមត្ថកិច្ចបានផ្ទុះអាវុធដើម្បីទប់ទល់ជាមួយ ការបាញ់ប្រហារ ពីសំណាក់ឈ្មួញគ្រឿងញៀននៅភូមិ សាស្ត្រ ស្រុកកំពង់សិលាខេត្ត ព្រះសីហនុ ។ បណ្តាលឲ្យឧក្រិដ្ឋជនម្នាក់ជនជាតិចិនម្នាក់ត្រូវគ្រាប់ស្លាប់ នឹង កន្លែងនិងម្នាក់ទៀតចាប់ខ្លួនជាមួយរថយន្ត១គ្រឿង។

សមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀនប្រភេទកេតាមីន ជាង១៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិត និង កែ ច្នៃ ក្នុង រោងចក្រផលិតដំណាប់ស្វាយ បស់ក្រុមហ៊ុនចិនខាងលើ ។

រថយន្តដែលសមត្ថកិច្ច ឃាត់បាន

ប្រភពព័ត៌មានទទួលបានឱ្យដឹងថា ក្រោមការបញ្ជារពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនការស៊ើបអង្កេតបង្រ្កាបករណី កែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺឆ្ពោះទៅកាន់ខេត្តព្រះសីហនុនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាទចូលថ្ងៃទី១២ធ្នូ ២០២១ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យាលោក វរ:សេនីយ៍ឯក យឹម សែនឧត្តម លោក វរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ។

វត្ថុតាងចាប់យក

លោក រស់ សារំា ព្រះ រាជាអាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុងនិងលោក ទិន សុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់បង្រ្កាបនៅចំណុចភូមិបឹងត្រាចឃុំចំការលួង ស្រុកកំពង់សិលាខេត្តព្រះសីហនុ ។បន្ទាប់ពីបង្ក្រាបសមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញឃុំសង្កែសាទស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ដែលជាលទ្ធផលគឺបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ក្នុងនោះរួមមាន១-ឈ្មោះលីស៊ុនហាន(LEE TSUNG HAN) អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់(ស្លាប់) ២ឈ្មោះលីប៉ូហាន( LY POHAN )ភេទ ប្រុសអាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន)និង៣ឈ្មោះ LY POHAN ភេទ ៤៧ ប្រុសជនជាតិចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន។

រថយន្តដឹកជញ្ជូនគ្រឿងញៀន

សមត្ថកិច្ចរឹបអូសបានវត្ថុតាង យកបានរួមមាន៖ ម្សៅសសង្ស័យកេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុងក្នុង១ការ៉ុង ២០កញ្ចប់ធំស្មើប្រមាណ ១៤៨០គីឡូក្រាមទាំងសំបក។ អាវុធខ្លីម៉ាក់ K៥៤ ១ដើមរថយន្ត២គ្រឿង,សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ។

អត្ថបទពាក់ព័ន្ធ