ទំព័រដើម ព័ត៌មានជាតិ ចំនួនអធិការរងនគរបាលបាលក្រុងប៉ោយប៉ែតនិងចំនួនសង្កាត់/ភូមិសរុប?

ចំនួនអធិការរងនគរបាលបាលក្រុងប៉ោយប៉ែតនិងចំនួនសង្កាត់/ភូមិសរុប?

0 មត្តិ

បន្ទាយមានជ័យ÷ក្បាលម៉ាស៊ីនដឹកនាំនៃកម្លាំងអធិការនគរបាលរងក្រុងប៉ោយប៉ែតហាក់មានចំនួនដ៏ច្រើនលើសលប់ជាងបណ្តាអធិការរដ្ឋានខេត្តក្រុងនានានៃព្រះរាជាណាចក្រ កម្ពុជា សូមអានដូចខាងក្រោម÷

ផែនទីក្រុងប៉ោយប៉ែត

១ លោក វរសេនីយ៍ឯក សៅសារឿន ជាអធិការក្រុងទទួលបន្ទុកដឹកនាំកម្លាំងរួមនិង៣សង្កាត់ ។
២ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង
៣ លោកវរសេនីយ៍ទោ លីវ យ៉ន អធិការរង
៤ លោកវរសេនីយ៍ទោ ញាណ អ៊ុយអ៊ាង អធិការរង
៥ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង
៦ លោកវរសេនីយ៍ទោ បោន ចាន់ថា អធិការរង
៧ លោកវរសេនីយ៍ទោ នី វិបុល អធិការរង
៨ លោក វរសេនីយ៍ទោ វិជ្ជា វឌ្ឍនា អធិការរង
៩ លោក វរសេនីយ៍ទោ តិប ប៊ុនធឿន អធិការរង
១០ លោក វរសេនីយ៍ទោ អ៊ុយ ផល្លី អធិការរង
១១ លោកវរសេនីយ៍ទោ អង កុសល អធិការរង
១២ លោកវរសេនីយ៍ទោ ព្រហ្ម ឧត្តម អធិការរង
១៣ លោក វរសេនីយ៍ទោ ចាន់ សុភី អធិការរង
១៤ លោក វរសេនីយ៍ទោ នូ ឧត្ថា អធិការរង
១៥ លោក វរសេនីយ៍ទោ សាង សុខុម អធិការរង
១៦ លោក វរសេនីយ៍ទោ កែវ ដូល អធិការរង
១៧ លោក វរសេនីយ៍ទោ ម៉ៅ ឈូន អធិការរង
១៨ លោក វរសេនីយ៍ទោ ទៀ ឆាយហាក់ អធិការរង
១៩ លោក វរសេនីយ៍ទោ រ៉ែន សុភក្រ័ អធិការរង
២០ លោក វរសេនីយ៍ទោ ហេង សេងហុង អធិការរង
២១ លោក វរសេនីយ៍ទោ សុិម រុំ អធិការរង
២២ លោក វរសេនីយ៍ទោ អុឹម សុភារ:អធិការរង ។
ដោយឡែកនាយផ្នែករបស់អធិការក្រុងប៉ោយប៉ែតមានចំនួនសរុប១០រូប និងនាយរងផ្នែកនីមួយៗ ទៀតចំនួន៣០រូប ប្រភពបង្ហើបថាកម្លាំងចំណុះអធិការរដ្ឋានសរុបទាំងមន្ត្រី និងថ្នាក់ដឹកនាំគ្រាក់ៗទាំង៣ប៉ុស្តិ៍សង្កាត់រដ្ឋាបាលផង សរុបចំនួន១៧៨រូប ។

សូមរំលឹកថាក្រុងប៉ោយប៉ែតជាក្រុងមួយស្ថិតក្នុងខេត្តបន្ទាយមានជ័យ មានព្រំប្រទល់រវាងប្រទេសកម្ពុជា និងថៃ។ ក្រុងនេះសំបូរទៅដោយប្រជាជន ដែលធ្វើការចំណាកស្រុកមកពីខេត្តនានាក្នុងប្រទេសកម្ពុជា និងប្រទេសដែលនៅជិតខាង ។

ប្រជាជននៅទីនោះភាគច្រើនប្រកបរបរជាអ្នកដឹកជញ្ជូនទំនិញ ឆ្លងព្រំដែន និងធ្វើជាកម្មករនៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះនៅទីនោះមានបើក បនល្បែងកាស៊ីណូ ​ល្បែងស៊ីសងនិងឧហ្សាហ៏មានចោរកម្មផ្សេងៗទៀតផ ។

បើយើងយោងតាមរបាយការណ៍​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យ​ដឹងថាបច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​ផ្ទៃដី​ចំនួន​២ ៧៣១ ៣៤២ ​ហិកតាលំនៅឋាន ១ ៣៣៤ ០៦៦ ហិកតា​ ដី​កសិកម្ម ១២ ៦០៤ហិកតា ដី​តំបន់​សេដ្ឋកិច្ច​ពិសេស​ ៧១៨ ​ហិកតា និង​ដី​បឹងបួ ៦៥០ ​ហិកតា​។ ប្រជាពលរដ្ឋ​មាន​ដល់ ២៤ ២៥៨ គ្រួសារ​នៃ​មនុស្ស​សរុប ១០១ ២០២ ​នាក់ស្រី ៥០ ៦៥៤ ​នាក់​។ ពលរដ្ឋ​ អាយុ១៨ ​ឆ្នាំ​ឡើង​ចំនួន​៦១ ៥២៧ ​នាក់ស្រី​ ៣១ ៧៦៥ នាក់​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​ថា តាម​គោគោលនយោបាយការគ្រប់គ្រង​រដ្ឋបាល​រាជធានីខេត្តក្រុង អាជ្ញាធរ​នៅក្នុង​ដែនដី​នីមួយៗ​អាច​ស្នើ​ឱ្យមាន​ការបំបែក​ភូមិ ឬ​ឃុំ សង្កាត់​បានប្រសិន​បើ​មាន​តម្រូវការ​ខាង​ផ្នែក​រដ្ឋបាលដើម្បី​ងាយស្រួល​ផ្តល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា បើ​មាន​ការបំបែក​ដែនដីគួរតែ​រក្សា​អត្តសញ្ញាណ​ដើម​ប្រវត្តិសាស្ត្រ​នៃ​តំបន់​នីមួយៗ​នោះ​ឲ្យគង់វង្សផង​ ។

សូមបញ្ជាក់ថាក្រុងប៉ោយប៉ែតមានសង្កាត់ចំនួន៣ភូមិចំនួន ៣១ភូមិ ។ សង្កាត់ប៉ោយប៉ែត ត្រូវពុះចែកជា២ផ្នែក១ផ្នែកទៅជាសង្កាត់អូរជ្រៅ ចំណែកសង្កាត់ផ្សារកណ្តាលក៏ត្រូវបានពុះជា២ផ្នែកដែរ ១ផ្នែកទៅជាសង្កាត់អូរឫស្សី ដោយឡែកសង្កាត់និមិត្តត្រូវពុះជា២ផ្នែក និង១ផ្នែកជា សង្កាត់កូនដំរី  សរុបសង្កាត់ទាំងអស់កើនដល់៦សង្កាត់ ។

ដោយឡែកភូមិសរុបមានចំនួន៣១ភូមិរបស់ក្រុងប៉ោយប៉ែត ត្រូវបានបំបែកទៅជាផ្នែកៗ កើនសរុបដល់ទៅ៦៩ភូមិ ជាសេនារីយ៉ូឲ្យក្រុងមួយនេះ ។ ដោយ: តាក្របី

អត្ថបទពាក់ព័ន្ធ