ទំព័រដើម ព័ត៌មានសំខាន់ៗ ចោរកើតច្រើននៅក្រុងប៉ោយប៉ែតពលរដ្ឋថាសមត្ថកិច្ចមើលមិនឃើញបនល្បែងសុីសងក្នុងមូលដ្ឋាន

ចោរកើតច្រើននៅក្រុងប៉ោយប៉ែតពលរដ្ឋថាសមត្ថកិច្ចមើលមិនឃើញបនល្បែងសុីសងក្នុងមូលដ្ឋាន

ព័ត៌មានសន្តិសុខនិងសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋកំពុងតែរងនូវការភ័យខ្លាចចំពោះអំពើចោរកម្មកើតឡើងយ៉ាង ផុសផុលខុសពីសព្វមួយដងនៅឯអាណាចក្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្នុងកំឡុងពេលសមត្ថកិច្ចមូលដ្ឋានមិន ព្រមបង្ក្រាបបនល្បែងសុីសងនិងអនឡាញខុសច្បាប់ តាមសហគមន៍ ។

ពលរដ្ឋលើកឡើងថា ការក៏កើតអំពើ ចោរកម្មនេះខ្លាំងវាផ្តើមចេញពី មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាន មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយ ជាលក្ខណះជាចង្កោម ទើបធ្វើឲ្យ មូលដ្ឋានក៏កើតជា ចោរលួចនិងឆក់ ច្រើនបែបនេះដូច្នេះ ។

លោក សុង សុភា អាយុ៥៥ឆ្នាំ ពលរដ្ឋដែលរស់នៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃនេះថា កន្លងទៅមិនប្រទេស កម្ពុជាកើតមាន វិបត្តិខូវិដ-19 ក្រុងប៉ោយប៉ែតទ្រព្យសម្បត្តិ របស់អ្នកស្រុកមិនដែលចេះបាត់បង់ទេដូចជាម៉ូតូកង់បី ឬកញ្ចក់រថយន្តផង ក៏មិនចេះបាត់បង់ដែរ ។លោកបានបន្តថា បើមានករណីបាត់បង់ ទ្រព្យសម្បត្តិរបស់អ្នកភូមិ គឺប្តឹងនគរបាលក្នុងមូលដ្ឋានភ្លាមយ៉ាងយូរ៣ថ្ងៃសមត្ថកិច្ចចាប់ខ្លួន អ្នកប្រព្រឹត្តបានភ្លាមៗ មិនសូវរួចខ្លួនឡើយ ប៉ុន្តែសព្វថ្ងៃនេះប៉ូលិសក្នុងមូលដ្ឋានពេលមានករណីបាត់បង់របស់របបអ្នកស្រុកពលរដ្ឋលែងមានទឹកចិត្ត ដាក់ពាក្យបណ្តឹងហើយព្រោះបើប្តឹងសមត្ថកិច្ចពុំដែលរកឃើញផងអស់តែលុយថ្លៃទឹកតែប៉ូលិស។

ជាក់ស្តែងម៉ូតូកូនស្រីរបស់គាត់បានបាត់បង់ត្រូវបានចោរលួចយកទៅពេលប្តឹងប៉ូលិស មកទាល់នឹងពេលនេះជិតមួយឆ្នាំហើយគ្មានបានដំណឹងអ្វីផង ហើយ រឹតតែគ្មានសង្ឃឹមថាបានឃើញនោះទេ។

មួយវិញទៀតថ្មីៗនេះស្ត្រីម្នាក់ឈ្មោះ ក្រួច រៀម ហៅ ដាវ  អាយុ៤០ឆ្នាំរស់នៅភូមិក្បាលស្ពាន១សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវបានក្រុមចោរ១ក្រុមគ្នា៣នាក់ជិះម៉ូតូហុងដាទ្រីមសេ១២៥បានធ្វើសកម្មភាព ចូលលួចទ្រព្យសម្បត្តិរបស់គាត់អស់ ខ្សែកមាសទម្ងន់៣ដំឡឹងខ្សែប្លាកទីន១ខ្សែទម្ងន់១ដំឡឹង ប្រាក់បាតប្រមាណជា៥មុឺនបាត ហេតុការណ៍បាត់បង់ ទ្រព្យសម្បត្តិនោះបានកើតឡើងកំឡុងម៉ោង០២ទាបភ្លឺ ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ នៅចំណុចផ្លូវចុះពីខារ៉ាអូខេអែហ្វផ្លាស់ខាងលិច ។

ស្ត្រីរងគ្រោះថា របស់ទ្រព្យរបស់គាត់បានដាក់ក្នុង កាបូបស្ពាយហើយបានដេកលក់មួយភ្លែតស្រាប់តែដឹងខ្លួនឡើងបាត់អស់តែម្តង លុះព្រឹកឡើងគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ច ជួយស្វែងរកទ្រព្យនោះមកវិញហើយតាមចាប់ជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។គិតមក ទល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញក្រុមចោរដែលលួចទ្រព្យគាត់់នោះឃើញនូវឡើយទេបើទោះបីជាមានរូបភាពវីដេអូបង្ហាញច្បាស់ជាក់ស្តែងហើយក្តី ។

ចំណែក បុរសម្នាក់ដែលបានបាត់បង់ម៉ូតូដោយ សារចោរកាច់កយកទៅកាលពីដើមខែវិច្ឆិកាបានឲ្យដឹងថា ក្រុងប៉ោយប៉ែតឥឡូវ ចោរកើតពាសពេញ ក្រុងហើយនៅតាមភូមិឮតែអ្នកស្រុកត្អូញត្អែររឿង បាត់បង់ទ្រព្យសម្បត្តិ ហើយថា មកពីបនល្បែងកើតមានច្រើន ប៉ុន្តែសមត្ថកិច្ចមិនបង្ក្រាប បើទោះណា សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានបញ្ជាក់ហើយថាបើសិនមាន អ្នកណាកាងបនល្បែង នោះនឹងត្រូវមានបញ្ហាជាមួយជាក់ជាមិនខាង។ ប៉ុន្តែផ្ទុយទៅវិញនៅមូលដ្ឋានក្រុងប៉ោយប៉ែតនេះមេបនល្បែងខុសច្បាប់ភាគច្រើនត្រូវគេមើលឃើញថា សមត្ថកិច្ចសក្តិធំៗខ្នងគ្រាក់ៗជាអ្នកកាង។ បើបែបនេះ មែនថ្ងៃខាងមុខ វាសនារបស់បងប្អូនពឹងផ្អែកលើអ្វីទៀត បើសមត្ថកិច្ច គ្មានឆន្ទនឹងបង្ក្រាប បនល្បែងខុសច្បាប់ផងអីចឹងនោះ ? ។

ពាក់ព័ន្ធនឹងបញ្ហាចាក់ស្រែះ លើកត្តាសន្តិសុខសង្គមនេះ លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ នេះ អង្គភាពព័ត៌មានយើងមិនអាចសឲ្យលោក ធ្វើការ អធិប្បាយបានយ៉ាងណានៅឡើយទេ ពាក់ព័ន្ធនឹងពលរដ្ឋព្រួយបារម្ភលើសលប់ចំពោះសុវត្ថិភាព របស់ពួកគាត់នោះ ៕

 

 

អត្ថបទពាក់ព័ន្ធ