ទំព័រដើម ព័ត៌មានសំខាន់ៗ ខែត្រជាក់មកដល់បុរសម្នាក់កើតភ្លើងប្រច័ណ្ឌចាក់សម្លាប់នារីម្នាក់នៅក៥

ខែត្រជាក់មកដល់បុរសម្នាក់កើតភ្លើងប្រច័ណ្ឌចាក់សម្លាប់នារីម្នាក់នៅក៥

សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិទំនប់ក៥គឺជាអំពើឃាតកម្មលើស្ត្រីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២ម្សិលមិញនេះ ។

ពាក់ព័ន្ធនឹងករណីខាងលើ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា÷ បំបូងឡើយគេបានឃើញជនដៃដល់ ឈ្មោះ ហុងហ៊ាង ហៅ ប៉ូលិស មានអាយុ៣៩ឆ្នាំជនជាតិខ្មែរ បានយកកាំបិតចុងស្រួចធ្វើសកម្មភាពចាក់លើ ស្ត្រីឈ្មោះ រី រឿន មានអាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលដេកដួលលើថ្លុក ឈាមគួរអោយអាណោចអធម្មជាពន់ពេក ។

ហេតុការណ៍ចាក់សម្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុច ភូមិទំនប់ក៥ ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទូរស័ព្ទទៅ កម្លាំង ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដើម្បីឈានដល់ការចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ហិង ហ៊ាង នៅនឹងកន្លែងកើតហេតុតែម្តង ។

លោក នាយប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែត បានឲ្យដឹងថា ករណី បុរសចាក់លើ ស្ត្រីម្នាក់នៅ ភូមិទំនប់ក៥នោះទំនងជាកើតរឿង ប្រចណ្ឌ័ ខណៈ បុរសជាជនសង្ស័យ ស្រលាញ់ប្រតិព័ទ្ធលើនាង តែនាងមិន ព្រមស្រលាញ់វិញ ហើយក្តៅចិត្ត គិតថា បើអ្នកអញអត់ អ្នកផ្សេងក៏មិន បានដែរ ។

មន្ត្រីនគរបាលរដ្ឋបាលសង្កាត់ដដែលបានបន្តថា ជនរងគ្រោះ ស្លាប់តាមផ្លូវ ក្រោយដឹកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកដីថ្មី ។

ចំណែក ជនសង្ស័យត្រូវបានកម្លាំងយកទៅសួរនាំបន្តនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់÷ ថានៅព្រឹក ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២នេះសពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ខេត្តបាត់ដំបងស្រុកមោងឫស្សី ៕

ដោយ នរាតេជ:

អត្ថបទពាក់ព័ន្ធ