ទំព័រដើម ព័ត៌មានសំខាន់ៗ ប៉ូលិសសក្ត័៤កន្លះម្នាក់ដកកាំភ្លើងបាញ់សម្លាប់អ្នកឃ្វៀលក្របីខឹងចូលសុីស្មៅក្នុងដីខ្លួន

ប៉ូលិសសក្ត័៤កន្លះម្នាក់ដកកាំភ្លើងបាញ់សម្លាប់អ្នកឃ្វៀលក្របីខឹងចូលសុីស្មៅក្នុងដីខ្លួន

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

តបន្ទាយមានជ័យ÷ បុរសអ្នកឃ្វៀលក្របីម្នាក់ត្រូវមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះបាញ់ឲ្យរបួសធ្ងន់បន្ទាប់ពីសត្វក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួនហើយ រត់គេចបាត់ស្រមោលក្រោយកើតហេតុ ។ វត្ថុតាងរូបថតអត្តសញ្ញាណបណ្ណ័នគរបាលជាតិ

ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ប្រជាពលរដ្ឋភាគច្រើននៅឃុំអូរបីជាន់ ជាប់នឹងព្រំដែនកម្ពុជា ថៃ មិនដែលចេះខឹងសម្បានិងអ្នកកង្វៀល គោក្របីទេ ព្រោះពួកគេយល់ថាសត្វវាមិនដឹងអ្វីឲ្យតែមានស្មៅគឺវាស៊ីហើយ ។

ពលរដ្ឋដដែលបានបន្តថាហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោង០១និង៣៥នាទីរសៀលថ្ងៃទី៧ខែឧសភា ឆ្នាំ២០២២ចំណុចដីចាក់មួយកន្លែងស្ថិតនៅភូមិអូរបីជាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  ។

មន្ត្រីនគរបាលស្រុកអូរជ្រៅបានឲ្យដឹងដែរថាជនបង្កមាន ឈ្មោះរ៉ា ទឹមច័ន្ទពិសី មានអាយុ៤២ឆ្នាំភេទប្រុស ឋានន្តរស័ក្តិជា វរសេនីយ៍ទោ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុងនៃក្រសួងមហាផ្ទៃមកស្នាក់នៅបណ្តោះអាសន្ននៅភូមិអូរបីជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

រីឯជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុសរស់នៅភូមិថ្នលបត់ ឃុំអូរបីជាន់ស្រុកអូរជ្រៅជាអ្នកស៊ីឈ្នួលឃ្វៀលសត្វក្របីឲ្យគេប្រហែលជិត១០០ក្បាល។

មានការបញ្ជាក់ថា មុនពេលកើតហេតុគេឃើញសត្វ ក្របីដែលជនរងគ្រោះឃ្វៀលនោះចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្កពេលនោះជនបង្កជាម្ចាស់ដីបានប្រាប់ឲ្យជនរងគ្រោះ ដេញក្របីចេញពីក្នុងដីរបស់ខ្លួនដើម្បីកុំឲ្យស៊ីស្មៅនោះតទៅទៀត ព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ី ។ ហើយជនរងគ្រោះក៏បានទៅដេញក្របីឲ្យចេញរួចក៏អង្គុយលេងជាមួយ មន្ត្រីទាហ៊ាននៅក្បែរកន្លែងដីនោះក្រោយ មកមិនដឹងជាយ៉ាងមេចស្រាប់តែជនបង្កក៏បានទាញកាំភ្លើងម៉ាក់វាំងឡុង-ជាប្រភេទកាំភ្លើងបាញ់សត្វ បាញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ត្រូវចំកំភួន ជើងខាងឆ្វេងបណ្តាល​​ឲ្យរងរបួសធ្ងន់ក្រោយ ពីធ្វើសកម្មភាពបាញ់រួចជនសង្ស័យរត់គេចខ្លួនបាត់។

ជនរងគ្រោះបានគេយកទៅព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់ដើម្បីសង្គ្រោះអោយផុតពីសេចក្តីស្លាប់ ។ លោក អឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យមិនដឹងថា រត់ទៅលាក់ខ្លួនពួនអាត្មានៅ កន្លែងណានោះទេ  ព្រោះភ្លាមៗ កម្លាំងរបស់លោក មិនបានដឹងនោះទេ ដោយសារកន្លែងកើតហេតុ នៅឆ្ងាយពី កម្លាំងនគរបាលយើងស្នាក់នៅ ។

ទោះបីជាយ៉ាងណាករណីនេះជនបង្កកម្លាំងនគរបាលស្រុកអូរជ្រៅកំពុងតែតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ