ទំព័រដើម ព័ត៌មានសំខាន់ៗ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ពាក់ព័ន្ធករណី ផលិតធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទ

ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ពាក់ព័ន្ធករណី ផលិតធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទ

ព័ត៌មាន សន្តិសុខ

0 មត្តិ

បាត់ដំបង៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបងនៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី០១ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្នាក់ការដោះដូរអីវ៉ាន់ស្ថិតក្នុងភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់១ឈ្មោះឆាន់ស្រស់ ភេទប្រុស អាយុ ២៩ឆ្នាំមុខរបរបើកបរអាស័យដ្ឋានភូមិយាងឃុំយាង ស្រុកពួកខេត្តសៀមរាប២ឈ្មោះប៉ក់ ពៅហៅប៉យភេទប្រុសអាយុ៣៣ឆ្នាំមុខរបរបើកបរអាស័យដ្ឋានភូមិអូរចម្លងលើឃុំតាត្រៃស្រុកកំរៀងខេត្តបាត់ដំបង ។ វត្ថុតាងនិងរថយន្តជនសង្ស័យដែលចាប់បាន

វត្ថុតាងដកហូត ១-រថយន្តចំនួន០១គ្រឿងម៉ាកសាំ យ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-4837សំរាប់ដឹកទំនិញផ្ញើចេញចូលទៅប្រទេសថៃ។
២-ទូរស័ព្ទដៃចំនួន ០២ គ្រឿង។ នៅម៉ោង ០៨ និង ០០ នាទី ថ្ងៃទី០២ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិល្វា ឃុំល្វាស្រុកបវេលខេត្តបាត់ដំបងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ហឺ ឡៃហៀក ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកបវេល មានអាសយដ្ឋានភូមិល្វាឃុំល្វាស្រុកបវេល ខេត្តបាត់ដំបង។ សម្ភារៈវត្ថុតាងដកហូត

១-រថយន្តចំនួន០១គ្រឿងម៉ាក Morning ពណ៌ ស ស្លាកលេខបាត់ដំបង 2D-0257សំរាប់ដឹកទំនិញដែលផ្ញើពីស្រុកបវេលទៅស្រុកកំរៀង។ ២-ទូរស័ព្ទដៃចំនួន០១គ្រឿង។ ជនសង្ស័យនិងវត្ថុតាំងចាប់យក

ដោយមានការសម្របសម្រួលពីលោកដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបងនៅវេលាម៉ោង០៩ និង៤៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចលំនៅដ្ឋានរបស់ឈ្មោះ ហ៊ី ឡៃហៀកស្ថិតក្នុងភូមិល្វាឃុំល្វាស្រុកបវេល ខេត្តបាត់ដំបងបានធ្វើការដកហូតវត្ថុតាង១-រថយន្ត ០១ គ្រឿង ម៉ាក Starex ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2BI-0257។២-ប័ណ្ណសម្គាល់យានយន្ត ០១ សន្លឹក ។

នៅវេលាម៉ោង១២ និង២៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នៅចំណុចភូមិអូរដាឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ វើន វាសនាហៅ លុនភេទប្រុស អាយុ ៣៤ឆ្នាំមុខរបរនគរបាល ស្នាក់នៅភូមិឃាំង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។១-រថយន្ត ០១ គ្រឿងម៉ាក Lexus RX 330 ពណ៌ ស ស្លាកលេខ ភ្នំពេញ 2BH-6099 ។២-ទូរស័ព្ទដៃ ០១ គ្រឿង។៣-ចិញ្ចៀន ០១ វង់ ។
៤-ប្រាក់បាតចំនួន៩០០០ប្រាំបួនពាន់បាត ។

នៅវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុង ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យ០៣នាក់ទៀត១-ឈ្មោះសម្បត្តិ ស្រីលីន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរអ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបូរី អាស័ យដ្ឋាន ភូមិប្រឡាយលួងលើឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ សោម ចាន់ណា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរ សិស្សមានអាស័យដ្ឋាន ភូមិតាដោកឃុំឬស្សី ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ៣-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរ លក់ត្រី អាស័យដ្ឋានភូមិឬស្សីក្រោកឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

វត្ថុតាងដកហូត១-កាំភ្លើងខ្លីចំនួន០២ ដើម ម៉ាក ROLO ពណ៌ ទឹកប្រាក់ លេខ 21TH010037 និងម៉ាកGLOCK 1ទពណ៌ ខ្មៅ លេខ 2104859 ។
២-គ្រាប់កាំភ្លើង GLOCK ចំនួន ២១ គ្រាប់ និងបង់ចំនួន ០២ ។ ៣-គ្រាប់កាំភ្លើង ROLO ចំនួន ១៤ គ្រាប់ ។៤-គ្រាប់កាំភ្លើង AK 47 ចំនួន ១០០០ គ្រាប់ ។៥-សំបកគ្រាប់បែក ចំនួន ៥០ គ្រាប់ ។
៦-គីបគ្រាប់បែក ច្រកក្នុងកំប៉ុង ចំនួន ០៥កំប៉ុង ស្មើ ៥០គឺប និងនៅក្រៅកំប៉ុង ចំនួន ០១ គីប សរុប ចំនួន ៥១ គីប ។ ៧-សំបកកសដកបើករួចគ្រាប់កាំភ្លើង AK47ចំនួន០៣ កេស។៨-សំបកកសន្នោ ចំនួន០៥ កេស។៩-ទូរស័ព្ទដៃចំនួន០២ គ្រឿង។

សរុបការឃាត់ខ្លួនជនសង្ស័យ១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុសអាយុ២៩ឆ្នាំមុខរបរ បើកបរ អាស័យដ្ឋានភូមិយាង ឃុំយាងស្រុកពួក ខេត្តសៀមរាប ។២-ឈ្មោះប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរ បើកបរ អាស័យដ្ឋាន ភូមិអូរចម្លងលើឃុំតាគ្រៃស្រុកកំរៀង ខេត្តបាត់ដំបង ។៣-ឈ្មោះ ហ៊ី ឡៃហៀក ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកបវេល មានអ ស័យដ្ឋានភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។៤-ឈ្មោះ វើន វាសនា ហៅ លុន ភេទ ប្រុសអាយុ៣៤ឆ្នាំមុខរបរនគរបាលស្នាក់នៅភូមិយាងឃុំយាងស្រុកពួក ខេត្តសៀមរាប ។

៥-ឈ្មោះ សម្បត្តិស្រីលីន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបូរី អាស័ យដ្ឋានភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ៦-ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានអាស័យដ្ឋាន ភូមិតាដោក ឃុំឬស្សី ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
៧-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លក់ត្រីអាស័យដ្ឋាន ភូមិឬស្សីក្រោកឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សរុបការដកហូតសម្ភារៈនិងវត្ថុតាង១-រថយន្ត ចំនួន ០៤ គ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2V-4837ចំនួន០១គ្រឿង ម៉ាក Morning ពណ៌សស្លាកលេខបាត់ដំបង 2D-0257 ចំនួន ០១ គ្រឿង ម៉ាក Starex ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BI-0257 ចំនួន ០១ គ្រឿង និង ម៉ាក Lexus RX 330 ពណ៍ស ស្លាកលេខ ភ្នំពេញ 2BH-6099 ចំនួន០១ គ្រឿង២-ទូរស័ព្ទដៃ ចំនួន ០៦ គ្រឿង ម៉ាក VIVO ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង និង ម៉ាក OPPO ពណ៌ ខៀវ ចំនួន ០២ គ្រឿង និង ពណ៌ខ្មៅ០២ គ្រឿង ម៉ាក IPHONE ពណ៌ ទឹកមាសចំនួន០១ គ្រឿង៣-ប័ណ្ណសម្គាល់យានយន្ត ជ័១សន្លឹក ៤-ចិញ្ចៀន ០១ វង់ ៥-ប្រាក់ថៃចំនួន ៩០០០ ប្រាំបួនពាន់បាត៦-កាំភ្លើងខ្លីចំនួន០២ ដើម ម៉ាក ROLO ពណ៌ ទឹកប្រាក់ លេខ 21TH010037 និងម៉ាក GLOCK 19ពណ៌ខ្មៅលេខ 2104859 ។៧-គ្រាប់កាំភ្លើង GLOCK ចំនួន ២១គ្រាប់ និងបង់ចំនួន ០២ ។៨-គ្រាប់កាំភ្លើង ROLO ចំនួន ១៤ គ្រាប់ ៩-គ្រាប់កាំភ្លើងAK47ចំនួន ១០០០ គ្រាប់ ១០-សំបកគ្រាប់បែកចំនួន៥០គ្រាប់១១-គីបគ្រាប់បែកច្រកក្នុងកំប៉ុង ចំនួន០៥កំប៉ុងស្មើ៥០គឹប និងនៅក្រៅកំប៉ុងចំនួន ០១ គីបសរុបចំនួន ៥១ គីប១២-សំបកកសដកបើករួចគ្រាប់កាំភ្លើង AK47 ចំនួន ០៣ កេស ១៣-សំបកកេសស្នើចំនួន០៥ កេស ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងអនុវត្ដបន្ដតាមនីតិវិធីច្បាប់ដើម្បីបញ្ជូនទៅតុលាការខេត្តបាត់ដំបងចាត់វិធានការចោទប្រកាន់តាមផ្លូវច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា  ៕

អត្ថបទពាក់ព័ន្ធ