ទំព័រដើម ព័ត៌មានសំខាន់ៗ កីឡាករឆ្នើមគុនខ្មែរពេជ្រប៊ុនធឿនត្រូវព្រហ្មលិខិតកំហិតខ្សែជីវិតឬយ៉ាងណា!

កីឡាករឆ្នើមគុនខ្មែរពេជ្រប៊ុនធឿនត្រូវព្រហ្មលិខិតកំហិតខ្សែជីវិតឬយ៉ាងណា!

ព័ត៌មាន កីឡា

0 មត្តិ

បន្ទាយមានជ័យ÷ ពេជ្រ ប៊ុនធឿនជាកីឡាករមួយរូបមានប្រជាប្រិយភាពក្នុងស្វៀនសិល្បៈគុនខ្មែរកាលពីកន្លងទៅប៉ុន្តែកីឡាកររូបនេះត្រូវបានព្រហ្មលិខិតដាក់កំហិតមិនឲ្យរើខ្លួនរួចពីព្យុះសង្ឃរាកាកសំណល់សង្គមងងឹតខណៈដែលលោកភ្លាត់សតិសម្បជញ្ញៈម្តងៗ ។ សកម្មភាពជើងខ្លាំងកីឡាករខ្មែរ ពេជ្រ ប៊ុនធឿន

ពេជ្រ ប៊ុនធឿន ជាជើងខ្លាំងប្រចាំទឹកដីនៃភូមិភាគពាយ័ព្យ ខេត្តបាត់ដំបងរូបគេមានពូជពង្សវង្សត្រកូលជាពលរដ្ឋមានជីវភាពធូរធារមធ្យមនៅក្នុងទឹកដីនៃខេត្តបាត់ដំបង។ កីឡាករប្រដាល់សេរីរូបនេះ បានបាត់ខ្លួនពីសង្វៀនសិល្បៈគុនខ្មែរកំឡុងឆ្នាំ២០០៤កាលណោះពេជ្រ ប៊ុនធឿន កំពុងឡើងកូដខ្លាំងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN និង ប៉ុស្តិ៍លេខ៥ ។

ការបាត់បង់ឱកាសលើសង្វៀនគុនខ្មែរធើ្វឲ្យមហាជន ដែលនិយមចូលចិត្តគុនខ្មែរ ម្នាក់ៗងឿងឆ្ងល់ រហូតមានអ្នកខ្លះទៀត យល់ថា អ្នកគុននិយមរូបនេះទំនងជាមានភ័ព្វព្រេងវាសនាខ្ពស់រស់នៅលើគំនរទ្រព្យធនស្តុកស្តម្ភជាមិនខានហើយបានជាលះបង់ចំណូលពីគុនខ្មែរដូច្នេះ?។

ក្រោយមកស្រាប់តែលេចឮល្ហិចល្ហៀងថា ប៊ុនធឿន បានប្រកបមុខរបរថ្មីជាអ្នកចាប់កាងភ្ញៀវដាក់ឡាននៅចំណតរថយន្តខេត្តបាត់ដំបង ។

ការងារចាប់កាងរកភ្ញៀវដាក់ឡានរបស់កីឡាកររូបនេះ មិនបានធ្វើឲ្យជីវភាពស្រស់ស្រាយដូចកាលមុនឡើយជូនកាលគេបានឃើញពេជ្រ ប៊ុនធឿនដើរដេកលើសួនច្បារសាធារណៈរបស់រដ្ឋទៀតផង។

ជីវិតពនេចររបស់កីឡាករគុនខ្មែររូបនេះ ពិតជាបានរុញច្រានអោយរូបគេស្គាល់រសជាតិជីវិត ប្រៃល្វីងជួចត់ខណ:អាយុកាន់តែច្រើនទៅៗកម្លាំងក៏ថមថយ សុខភាពរាងកាយក៏កាន់តែទ្រុឌទ្រោមពី មួយថ្ងៃទៅមួយថ្ងៃពិតជាអនិច្ចាខ្លាំងណាស់។

ជាការពិតណាស់កីឡាករជើងខ្លាំងមួយរូបដែលតែងតែល្បីឈ្មោះបោះសំឡេង រន្ទឿលើឆាកជាតិ និងអន្តរជាតិគ្រាដែលរកចំណូលបានច្រើនហើយ ភ្លើតភ្លើនភ្លេចខ្លួនឈ្លក់វង្វេងនិងផ្សែងអ័ព្ទនៃសង្គមគ្រឿងញៀនកុំសង្ឃឹមថានឹងរើខ្លួនចេញបានអោយសោះ។

ខ្ញុំនៅចាំបានថា÷កាលពីប៉ុន្មានឆ្នាំមុនកីឡាករជើងខ្លាំង ឡោ សំណាងបានអូសទាញ ពេជ្រ ប៊ុនធឿនម្តងជាពីរដងរួចមកហើយដើម្បីឲ្យចេញពីជីវិតដ៏តោកយ៉ាកមួយនេះមិនដឹងជាយ៉ាងម៉េច ស្រាប់តែឃើញបែកបាក់គ្នា បាត់មុខពេជ្រ ប៊ុនធឿនឈឹងតែម្តង ។ឥឡូវស្រាប់តែឃើញមានវត្តមានតាមបណ្តាញសង្គមថាជើងខ្លាំងពេជ្រ ប៊ុនធឿនកំពុងតែ ជួបនូវភាពខ្វះខាតជីវភាពធ្ងន់ធ្ងរទៅវិញ ៕

អត្ថបទពាក់ព័ន្ធ