ទំព័រដើម ព័ត៌មានសំខាន់ៗ ដំរីងាប់មិនអាចយកចង្អេបិទបាំងបានឡើយរថយន្តគេចពន្ធឡិចហ្សឺស៣៥០ត្រូវគយចាប់ទាំងមានស្លាកលេខ?

ដំរីងាប់មិនអាចយកចង្អេបិទបាំងបានឡើយរថយន្តគេចពន្ធឡិចហ្សឺស៣៥០ត្រូវគយចាប់ទាំងមានស្លាកលេខ?

ព័ត៌មានជាតិ

0 មត្តិ

បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលខណៈឃើញកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបរថយន្តឡិចស៊ីសRX៣៥០កាលពីរសៀលថ្ងៃអាទិត្យទី១៣ខែមីនាឆ្នាំ២០២២ម្សិលមិញកម្លាំងរបស់គយចល័តប្រចាំតំបន់៥ បានសហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបរថយន្តមួយគ្រឿងអត់ពន្ធពាក់ស្លាកលេខភ្នំពេញ 2AP-13-89 បើកបរដោយនារីពីរនាក់ ឈប់នៅចំណុចផ្សារអគ្គថ្មីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិ បាលិលេយ្យ១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សកម្មភាពគយចុះបង្ក្រាបរថយន្តឡិចសុិស៣៥០

ប្រជាពលរដ្ឋនៅក្បែរ កន្លែងកើតហេតុបានឲ្យដឹងថាមុនសមត្ថកិច្ចចុះបង្ក្រាបគេ បានឃើញស្ត្រី២នាក់បានជិះរថយន្តម៉ាកឡិចសុិសRX350ពណ៌ស មកឈប់ចតនៅខាងលិចផ្សារអគ្គថ្មីប៉ោយប៉ែត ហើយចូលទៅទិញសម្ភារៈ ក្រោយមកស្រាប់តែឃើញ កម្លាំងសមត្ថកិច្ចចម្រុះចុះមកដល់ ហើយ សួររកម្ចាស់រថយន្ត ដំបូងគេសង្ស័យជាករណីគ្រោះថ្នាក់ចរាចរ បុករត់ ក្រោយមកទើបដឹងថា រថយន្តសេរីទំនើបនោះគ្មានពន្ធ ព្រោះឃើញសមត្ថកិច្ចគយ ។

គយចល័តប្រចាំតំបន់៥ បានប្រាប់អង្គភាពសារព័ត៌មាន ស៊ីក្លូខ្មែរប៉ុស្តិ៍បានឲ្យដឹងថារថយន្តសេរីទំនើបមួយគ្រឿងខាងលើអត់មានពន្ធនាំចូលឥឡូវគយចល័តតំបន់៥ នាំយកទៅរក្សាទុកនៅទីស្នាក់ការគយទឹកថ្លាបណ្ដោះអាសន្ន រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលម្ចាស់ចូលខ្លួនបង់ពន្ធជូន តាមនិតិវិធី ។

សូមរំលឹកថា នៅទឹកដីខេត្តបន្ទាយមានជ័យនេះ រថយន្តអត់ពន្ធនាំចូល សុទ្ធតែមានសេរីខ្ពស់ៗ រថយន្តទាំងនោះ បានបំពាក់ស្លាកលេខ ខេមរភូមិន្ទ និងនគរបាលជាតិ ជាដើម ហើយជារថយន្ត ចង្កូតស្តាំទៀតផង ប៉ុន្តែស្ថាប័នគយចល័ត ប្រចាំការ នៅខេត្តបន្ទាយមានជ័យ ហាក់មានការឃុបឃិតគ្នាជាមួយម្ចាស់រថយន្តទាំងនោះព្រោះគេកម្របានឃើញ កម្លាំងគយចល័តចុះបង្ក្រាបណាស់ ។ បើបានជាបង្ក្រាបក៏ពួកគេ បង្ក្រាបតែរថយន្តជនស៊ីវិលដែរ ចំណែកក្រុម មន្ត្រីរាជការ កងកម្លាំង គយហាក់ផ្តល់ឱកាសឲ្យយ៉ាងហ៊ឹកហ៊ាក់បំផុត ៕

អត្ថបទពាក់ព័ន្ធ