ទំព័រដើម ទេសចរណ៍ ប្រាសាទកន្សែងលាក់អាត្មាគួរអោយអាណិតត្បិតឆ្ងាយពីភ្នែកមហាជនផងទាំងពួងមានរូបរាងច្រឡឹង

ប្រាសាទកន្សែងលាក់អាត្មាគួរអោយអាណិតត្បិតឆ្ងាយពីភ្នែកមហាជនផងទាំងពួងមានរូបរាងច្រឡឹង

ព័ត៌មាន ស្តីពីបុរាណស្ថាន

0 មត្តិ

ខេត្តសៀមរាប÷ប្រាសាទកន្សែងងគឺជាប្រាសាទមួយមានរាងនិងសណ្ឋានតូចឆ្មាគួរជាទីគយគន់ពេកប្រមាណប្រាសាទនេះស្ថិតក្នុងអំបូរប្រាសាទតូចៗជាច្រើននៅប្រទេសកម្ពុជាយើងនេះ ។ ប្រាង្គប្រាសាទកន្សែងមានរចនាបថបែបបុរាណសម័យដើម ប្រាសាទនេះមានទីតាំងស្ថិតនៅជើងភ្នំគលែន ភាគខាងកើតមានចម្ងាយដី ៧៧ គីឡូម៉ែត្រ ពីទី ក្រុងនៃខេត្តសៀមរាប ។

ប្រាសាទកន្សែងមានរចនាបថដូចប្រាសាទអង្គរវត្តដែរ ប្រាសាទនេះមានទីតាំនៅភូមិបេងមាលា ឃុំបេងមាលាស្រុកស្វាយលើ ខេត្តសៀមរាបតាមការស្រាវជ្រាវបានឲ្យដឹងមកថាប្រាសាទកន្សែងនេះ ផ្តើមកសាងឡើងនាសតវត្សទី១១និងចុង សតវត្សន៏ទី១៣ ។

អ្នកភូមិ បេងមាលាបានឲ្យដឹងថាប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនដែលស្គាល់ទីបុរាណឋាននៅឡើយទេ ព្រោះមិនសូវមានការផ្សព្វផ្សាយ ពីសំណាក់អាជ្ញាធរខេត្តសៀមរាបនិងមន្ត្រី វប្បធម៌វិចិត្រសិល្បៈខេត្តក៏មិនមានការផ្សព្វផ្សាយឲ្យទូលំទូលាយផងនៅឡើយដែរ ។

អ្នកភូមិបន្តថា បើមានកិច្ចផ្សព្វផ្សាយច្បាស់ណាស់ ថាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មិចជាមកលេងកំសាន្ត ក្នុងទឹកដីនេះជាមិនខានព្រោះប្រាង្គប្រាសាទនេះស្អាតគួរជាទីចង់មកទស្សនា ៕

 

 

អត្ថបទពាក់ព័ន្ធ