ទំព័រដើម ព័ត៌មានជាតិ ទិវាសិទ្ធិនារីអន្តរជាតិមេបញ្ជាការវរការពារព្រំដែនគោក៨១៥ជូនបាច់ផ្កាដល់នាយនគរបាលជានារី

ទិវាសិទ្ធិនារីអន្តរជាតិមេបញ្ជាការវរការពារព្រំដែនគោក៨១៥ជូនបាច់ផ្កាដល់នាយនគរបាលជានារី

ព័ត៌មានជាតិ និង សង្គម

0 មត្តិ

បន្ទាយមានជ័យ÷ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូចថ្មើរជើងលេខ៨១៥ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរៀបចំភួងផ្កាជាច្រើនដើម្បីជូនដល់នាយនគរបាលជានារីបន្ទាប់ពីគោរពទង់ជាតិរួច ។

ការរៀបចំភួងផ្កាជូនដល់កងកម្លាំងនគរបាលជា ស្ត្រីនេះគឺធ្វើឡើងចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ០៨មិនា ក្នុងគោលបំណងលើកស្ទួយដល់សិទ្ធិសេរីភាពនិងសមភាពយ៉ែនឌឺ។ទាក់ទិននិងការបំពាក់បាច់ផ្កាជូននគរបាលជាស្ត្រីក្នុងកងឯកភាពនេះ មន្ត្រីក្រោមឱវាទដែលជានាយនិងពលនគរបាលភេទជាបុរសបានកោតសសើរនូវគំនិតយល់ដឹងអំពីសិទ្ធិសេរីភាពនិងសមភាពរបស់ស្ត្រី ក្នុងនាមថ្នាក់ដឹកនាំជាមេបញ្ជាការផង ។

នាយនគរបាលស្ត្រីៗ ដែលស្ថិតក្រោមដំបូលដឹកនាំដ៏ប៉ិនប្រសព្វរបស់លោកមេបញ្ជាការវរ៨១៥ស្រុកម៉ាឡៃ បានសម្តែងនូវភាពកក់ក្តៅ លើស្មារតីដឹកនាំរបស់លោកមេបញ្ជាការ ព្រោះពួកគេយល់ឃើញថាស្ត្រីភេទក៏មានកម្លាំងប្រាជ្ញាខ្ពង់ខ្ពស់ ដូចជា បុរសៗភេទដែរ។ ក្នុងនោះពួកគាត់បានលើកយក ទឡ្ហីករណ៍ប្រវត្តិរឿងព្រេងនិទានខ្មែរអំពីភ្នំប្រុសភ្នំស្រីនៅក្នុងទឹកដីខេត្តកំពង់ចាមមកធើ្វជាការអះអាងថា ស្ត្រីក៏មានសមត្ថភាពយកឈ្នះលើបុរសបានដែរ ក្នុងការប្រកួតប្រជែងនោះ  ។

ថ្លែងទៅកាន់កងកម្លាំងនៅទីបញ្ជាការស្រាលនាព្រឹកថ្ងៃទី០៨ខែមិនាឆ្នាំ២០២២នេះ លោក វរសេនីយ៍ឯកសួង សៅ បានលើកឡើងនិងកោតសសើរដល់កងកម្លាំងភេទជានារី ថា ការគោរពនិងផ្តល់សិទ្ធិសេរីភាពដល់នារី មិនមែនតែ មានតម្លៃត្រឹមមួយថ្ងៃនេះទេគឺស្ត្រីគ្រប់រូបមានសិទ្ធិគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ។ ព្រោះភេទប្រុសនិងភេទស្រីនៅព្រះរាជាណាចក្រកម្ពុជានៃយើងត្រូវបានចាត់ទុកស្ត្រីជាភេទស្មើគ្នាអស់ទៅហើយ ។ លោកបន្ថែម ទៀតថា ឥឡូវយើងមើលថ្នាក់ដឹកនាំខ្លះនៅតាមក្រសួងមន្ទីរនានា និងខេត្តខ្លះទៀតស្ត្រីធ្វើជាថ្នាក់ដឹកនាំដូចជាបុរស ហើយកិច្ចការបំរើប្រជាជាជាតិបានល្អដូចតែគ្នាដែរតើ ដូចនេះយើងកុំមានគំនិតរើសអើងភេទធើ្វអ្វី ? ។ លើសពីនេះទៅទៀត លោកមេបញ្ជាការ បានធ្វើបទបង្ហាញ តួរយ៉ាងសិស្សនិទ្ទេសAទូទាំងប្រទេសស្ត្រីភេទចង់មានចំនួនច្រើនជាងបុរសៗផង ។

 

អត្ថបទពាក់ព័ន្ធ