ទំព័រដើម ព័ត៌មានសំខាន់ៗ ម្តាយស្ត្រីរងគ្រោះនឹងប្តឹងទារសំណង៥០មុឺនដុល្លារខណ:សមត្ថកិច្ចចាប់ខ្លួនបុរសគរថ្លង់ម្នាក់សួរនាំករណីហិង្សាមានស្ថានទម្ងន់

ម្តាយស្ត្រីរងគ្រោះនឹងប្តឹងទារសំណង៥០មុឺនដុល្លារខណ:សមត្ថកិច្ចចាប់ខ្លួនបុរសគរថ្លង់ម្នាក់សួរនាំករណីហិង្សាមានស្ថានទម្ងន់

សន្តិសុខ និងសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ស្ត្រីឈ្មោះ រ៉ានី ត្រូវជាមួយស្ត្រីរងគ្រោះម្ចាស់ហាងកាត់សក់ដែលរងការវ៉ៃប្រហារដោយពួកក្រុមជនជាតិចិនកាលពីរសៀលថ្ងៃទី០២ ខែមិនាឆ្នាំ២០២២នៅក្នុងភូមិក្បាលស្ពាន ២សង្កាត់ និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា÷គិតមកដល់ថ្ងៃនេះករណីហិង្សាលើ ក្រុមគ្រួសាររបស់គាត់ពីសំណាក់ជនជាតិចិននោះរយៈពេល៥ថ្ងៃហើយ ប៉ុន្តែអាជ្ញាធរនៅតែមិនអាចចាប់ខ្លួនក្រុមជនជាតិចិនទាំងនោះមកផ្តន្ទាទោសបាននៅឡើយទេ  ។
ស្ត្រីដដែលបានបន្តថាកាលពីថ្ងៃទី០៥កន្លងទៅ នគរបាលអធិការក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់មានសតិមិនគ្រប់គ្រាន់ជាបុរសគរថ្លង់យកទៅសួរនាំខណៈដែលជនដៃដល់ផ្សេងឯទៀតៗ សមត្ថកិច្ចរកមិនឃើញតំរ៉ុយនៅឡើយ ។ និយាយដោយសម្លេងអ៊ួលដើមករ ក្នុងនាមជាម្តាយជនរងគ្រោះស្ត្រីដដែលបានបញ្ជាក់ថា÷មានសមត្ថកិច្ចខ្មែរ២ស្ថាបន័ទំនងជាខ្សែបណ្តោយរបស់ជនជាតិចិននោះ បានហៅគាត់ទៅចរចារជាថ្នូរនិងទឹកលុយបន្តិចបន្តួច ដើម្បីបញ្ចប់រឿងក្តី កូនប្រុស ស្រី របស់គាត់ ជាមួយនិងក្រុមជនជាតិចិននោះប៉ុន្តែគាត់ថា មិនទាន់សមាមាត្រនៅឡើយទេ។ ស្ត្រីដដែលរូបនោះបន្តទៀតថា បើតាមចិត្តក្តៅក្រហាយនឹងអំពើហិង្សា គាត់នឹងទារសំណង៥០មុឺនដុល្លារសហរដ្ឋអាមេរិកពីក្រុមដៃដល់ចិននោះ ព្រោះទង្វើពួកវា គឺជាករណីឃាតកម្មសុទ្ធសាធមកលើកូនប្រុសស្រីរបស់គាត់ ។ បែបណា ស្តី្រខ្មែរឥស្លាមខាងលើ ទុកពេលឲ្យអាជ្ញាធរ ត្រឹមតែ២ថ្ងៃទៀតប៉ុនណោះ បើរកយុត្តិធម៌ជូន គ្រួសារគាត់មិនបានទេ គាត់នឹងប្តឹងទៅ អាយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យទៀត ដើម្បីជួយរកយុត្តិធម៌ ជូនគ្រួសារគាត់ ។ សកម្មភាពក្រុមឧក្រិដ្ឋជនចិនវៃដំលើម្ចាស់ហាង

ចំណែកប្រជាពលរដ្ឋជាច្រើននៅមូលដ្ឋាន ក្រុងប៉ោយប៉ែត បានហៅការយឺតយ៉ាវរបស់អាជ្ញាធរពីចំណាត់ការច្បាប់លើជនជាតិចិននោះថាជាការឃុបឃិតគ្នាជាមួយនឹងក្រុមបើកបនល្បែងខុសច្បាប់របស់ជនបរទេស ។ ពួកគេថាមន្ត្រីនគរបាលយុត្តិធម៌គប្បីបំរើផលប្រយោជន៍ឲ្យប្រជាជនជាជាងស៊ីប្រាក់ខែពីរាស្ត្រហើយទៅកាន់ជើងជនបរទេសដូច្នេះនោះ ។ ពួកគាត់ចង់ឃើញ សមត្ថកិច្ចឃាត់ខ្លួន ជនជាតិ ចិននោះបានភ្លាមៗ បន្ទាប់ពីប្រើហិង្សា ពីនោះទេជនបរទេស បានចិត្តលែងខ្លាចច្បាប់ របស់កម្ពុជាហើយ ។

បែបណា លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៦ខែមិនា២០២២ម្សិលមិញបានឲ្យដឹងថាកម្លាំងនគរបាល របស់លោកបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ហើយជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានម្នាក់ជាបុរសគរថ្លង់ ដើម្បីយកទៅសួរនាំនិងបន្តនិតិវិធីតាមផ្លូវច្បាប់ ។

លោកអធិការដដែលរូបនោះបាន ថ្លែងថា ក្រោយចាប់បុរសគរថ្លង់បានយើងបានបន្ត ស្រាវជ្រាវតាមការចង្អុលបង្ហាញរបស់ជនសង្ស័យនោះដែរ ប៉ុន្តែនៅតែរកមិនឃើញ អ្នកដែលប្រព្រឹត្តទាំងនោះដដែល។ លោកបាន ស្នើដល់ប្រជាពលរដ្ឋ ដែលដឹងកន្លែងលាក់ខ្លួន របស់ពួកចិន ដៃឆៅទាំងនោះ ហើយរាយការណ៍ ជូនសមត្ថកិច្ច ដើម្បីមានវិធានការតាមផ្លូវច្បាប់  ។ លោកអធិការ ដដែលបានបន្តថា ជនដៃដល់ ជាកងសន្តិសុខ ចិន ក៏កម្លាំង សមត្ថកិច្ច របស់លោក រកមិនទាន់ឃើញដែរ ព្រោះពួកគេបាន រត់គេចខ្លួនបាត់ស្រមោលអស់ហើយ ។

ពាក់ព័ន្ធនិងករណីហិង្សាខាងលើនេះលោក ឧត្តមសេនីយ៍ទោ សិដ្ឋ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ខែមិនា ឆ្នាំ២០២២ លោកបានប្រាប់អង្គភាពសារព័ត៌មានយើងថា កម្លាំងសមត្ថកិច្ចក្តាប់បានសភាពការណ៍ ជុំវិញ ក្រុមជនបរទេសទាំងនោះបានអស់ហើយ លោកនឹង ចាត់ការមិនទុកអោយ ពលរដ្ឋរិះគន់ទេ ។

គេសង្ឃឹមថាក្រុមជនជាតិចិនទាំងនោះមុខជារត់គេចខ្លួន មិនរួចពី កណ្ដាប់ដៃរបស់សមត្ថកិច្ចយើងនោះទេ ព្រោះករណីធំៗជាច្រើនសមត្ថកិច្ចខេត្តមួយនេះ ធ្វើបានទាំងអស់ រឿងអីដែលថាចិនប្រើហិង្សាហើយសមត្ថកិច្ចលោកមិនចាត់ការនោះ ? ៕

អត្ថបទពាក់ព័ន្ធ